
ក្លឹបកាំភ្លើងធំ Arsenal កំពុងស្វែងរកបេក្ខជនមិនត្រឹមតែជំនួសតំណែងលោក Wenger ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយពង្រឹងតួនាទីរបស់អ្នកចាំទីផងដែរ។
ការបោះពុម្ភផ្សាយរបស់ការសែតអេស្ប៉ាញជាច្រើនបានអះអាងថា ក្លឹប Arsenal កំពុងតែដេញតាមទិញអ្នកចាំទីរបស់ក្រុម AT Madrid អ្នកចាំទី Jan Oblak ។ ក្លឹបធំៗដូចជា PSG, Liverpool និង Juventus ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិស្លូវេនី វ័យ ២៥ ឆ្នាំនេះផងដែរ។
កិច្ចសន្យារបស់គាត់ជាមួយនឹង AT Madrid ត្រូវផុតកំណត់ក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេឲដឹងថានិងមានតម្លៃទិញផ្ដាច់កុងត្រារហូតដល់ ១០០ លានអឺរ៉ូ ឯណោះ ៕
ដោយ៖តារា