Salah អាចជាគូប្រជែងធំបំផុតជាមួយ Messi និង Ronaldo សម្រាប់ Ballon d’Or – Luis Garcia

29200
  • រដូវកាលដ៏គួរឱ្យកត់សម្គាល់របស់កីឡាករ Salah អាចជាការពិភាក្សាដ៏ក្ដៅគគុកក្នុងការប្រជែងដណ្តើមពាន Ballon d’Or ។
    លោក Luis Garcia បាននិយាយថា៖”មិនគួរឱ្យជឿថា Salah គាត់គឺជាកីឡាករដែលល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League នៅឆ្នាំនេះហើយប្រសិនបើ Liverpool ឈ្នះជើងឯក Champions League នោះគាត់ច្បាស់ជាត្រូវតែនៅទីនោះសម្រាប់ពាន Ballon d’Or “។

    Related image

    ហេតុអ្វីបានជាមិនអាច? គាត់មានភាពសប្បាយរីករាយនៅរដូវកាលនេះមិនគ្រាន់តែជាមួយគ្រាប់បាល់របស់គាត់ទេ ប៉ុន្តែជាមួយនឹងវិធីដែលគាត់ធ្វើការជាមួយមិត្តរួមក្រុមរបស់គាត់។

    Image result for Salah won PFA

    Messi និង Ronaldo សុទ្ធសឹងល្អជាងគេក្នុងរយៈពេលយូរមកហើយប៉ុន្តែខ្ញុំគិតថា Salah អាចប្រកួតប្រជែងជាមួយពួកគេបាន។ ខ្ញុំមិននិយាយថាគាត់នឹងឈ្នះវាទេ។ ប៉ុន្តែបើសិនជាក្រុមហង្សក្រហម Liverpool ទទួលបានជ័យជំនះក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនោះគាត់ត្រូវតែមានឱកាស។

    Related image

    គាត់មានឆ្នាំដ៏អស្ចារ្យមិនត្រឹមតែសម្រាប់ក្រុមហង្សក្រហមទេប៉ុន្តែក៏សម្រាប់ប្រទេសអេហ្ស៊ីបផងដែរ។ Ballon d’Or គឺសម្រាប់កីឡាករដែលឈ្នះពានរង្វាន់ធំៗ ហើយនោះមានន័យថាឈ្នះជើងឯកក្របខ័ណ្ឌ Champions League ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី