អភិបាលខេត្តកំពត ជួបពិភាក្សាជាមួយក្រុមហ៊ុនមេឌាអ៊ែកសិន ដើម្បីរៀបចំបុណ្យសមុទ្រឱ្យកាន់តែទាក់ទាញ

93950
  • នៅរសៀល ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ជួបពិភាក្សាជាមួយ ក្រុមហ៊ុនមេឌាអ៊ែកសិន ដើម្បីរៀបចំពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងឱកាសបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៩ ។

    ក្នុងនោះដែរ ក្រុមហ៊ុនបានបង្ហាញអំពី គម្រោងតម្លើងក្លោងទ្វារបុណ្យសមុទ្រ និងគម្រោងតុបតែងលម្អរទីតាំងផ្សេង ។
    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖
    +ស្នើលោកក្រុមហ៊ុនព្រាងបន្ថែមលើទីតាំងរៀបចំក្លោងទ្វារបុណ្យសមុទ្រ និងចាប់ផ្តើមតម្លើងក្លោងទ្វារបណ្តើរៗ ធ្វើយ៉ាងណាឲ្យរួចរាល់ក្នុងដំណាច់ខែវិច្ឆិកា យ៉ាងយូរ ។
    +ស្នើប្រធានអង្គភាពអគ្គិសនីខេត្ត រៀបចំតម្លើងត្រង់ស្វូរបន្ថែម នៅបរិវេណពហុកីឡដ្ឋាន ដើម្បីអាចដាក់អំពូលច្រើន និងលម្អរសោភ័ណភាពពេលរាត្រី ។
    +ស្នើលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ថែទាំដើមឈើដែលបានដាំ នៅក្នុង និងក្រៅបរិវេណពហុកីឡដ្ឋាន ។
    +ស្នើលោកអភិបាលក្រុងកំពត ចាត់វិធានការណ៍ជាមួយ សង្កាត់ទាំង ៥ ដើម្បីកាប់មែកឈើតាមដងផ្លូវឲ្យស្អាត ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី