
យោងតាមកាសែត Don Balon បានឱ្យដឹងថា Lionel Messi បានប្រាប់អតីតមិត្តរួមរបស់ខ្លួនកាលលេងនៅក្លិប Barcelona កីឡាករ Neymar ឱ្យចូលរួមជាមួយក្រុម Manchester United នៅរដូវក្តៅនេះ។
Neymar នឹងចាកចេញពីក្លឹប Paris Saint-Germain ហើយមានក្លឹបចំនួន ២ កំពុងតាមលួងលោមយកទៅកាន់ទឹកដីរបស់ពួគេ ក្លឹបនោះរួមមាន Man Utd និង Real Madrid ។
ទោះជាយ៉ាងណាក៏ដោយ Messi មិនចង់ឲកីឡាករអន្តរជាតិប្រេស៊ីលរូបនេះចុះហត្ថលេខាលើគូប្រជែងដ៏ធំបំផុតរបស់ Barca នោះទេ ហើយជំនួសមកវិញគាត់បានណែនាំឱ្យគាត់ផ្លាស់ទៅកាន់ទឹកដី Old Trafford ជំនួសវិញ ៕
ដោយ៖តារា