
ក្លឹប Real Madrid កំពុងរៀបចំសំណើរសុំទិញតម្លៃ ២០០ លានអឺរ៉ូដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ PSG ។
ក្រុម Real Madrid បានសង្ឃឹមថាក្លឹប Monaco នឹងលក់ Mbappe នៅរដូវក្តៅមុន ប៉ុន្តែត្រូវបានក្លឹប PSG សុំខ្ចីជើងទៅវិញ ហើយនឹងទិញផ្ដាច់ក្នុងតម្លៃ ១៨០ លានអឺរ៉ូ នៅរដូវក្ដៅនេះ ។
បច្ចុប្បន្នលោក Florentino Perez ប្រធានក្លឹប Real Madrid កំពុងតែសង្ឃឹមថានឹងអាចទិញ Mbappe ពី PSG បាន ដោយសន្យាថាគាត់នឹងបោះបង់ចោលការដេញថ្លៃសុំទិញកីឡាករ Neymar ប្រសិនបើក្លឹបរបស់លោកបានចុះកុងត្រាជាមួយកីឡាករជម្រើសជាតិបារាំងរូបនេះ ៕
ដោយ៖ តារា