Troy Deeney ត្រូវ​បាន​ប្រមាន​តែ​មិន​ទទួល​ពិន័យ​

75006
  • Troy Deeney នឹងមិនទទួលបាន​ពិន័យ​ពី​សហព័ន្ធបាល់​ទាត់​ទេ​ក្រោយ​កីឡាកររូបនេះ បាន​ប្រើ​កាយ​វិកា​រមិន​សម​រម្យ​ពេល​អប​អរ​កាស៊ុតបាល់​ពិន័យ ១១ មែត្រ​បានសម្រេច ក្នុង​ការ​​ប្រកួតទល់​នឹង​ក្រុម​តោខៀវកាលពីរាត្រីថ្ងៃចន្ទកន្លងទៅនេះ​។

    ទោះ​ជា​មិន​ទទួល​បាន​ការ​ពិន័យ​ក្តី សហព័ន្ធបាល់​ទាត់​នឹង​ចេញ​លិខិត​ប្រមាន​ដល់​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ Watford រូបនេះ​ ដើម្បី​ឲ្យ​ប្រុង​ប្រយ័ត្ន​នៅថ្ងៃមុខ។

    Image result for Troy Deeney

    Deeney បានធ្វើ​សញ្ញា​ទៅកាន់​អ្នក​គាំ​ទ្រ​បន្ទាប់​ពី​ស៊ុត​បាន​សម្រេច​នូវ​បាល់​ពិន័យ ១១ មែត្រ ដែល​ជួយ​ឲ្យ​ Watford យក​ឈ្នះ​លើក្រុម Chelsea ក្នុង​លទ្ធផល ៤-១។

    តែ​ដោយ​សារ​តែកីឡកររូបនេះធ្លាប់​​បានទទួល​ការ​ហាម​ឃាត់​បី និង​បួន​ប្រកួត​រួច​ហើយ​ក្នុង​រដូវកាល​នេះ រូបគេ​បាន​រួច​ខ្លួន​ពី​ការ​ដាក់​ទោស​ជាថ្មី ក្រោយ​ពេល​សហព័ន្ធបាល់​ទាត់​បាន​ពិនិត្យ​មើល​វីដេអូឡើង​វិញ​ តែ​មើល​ទៅ​ហាក់​មិនសមទទួលបាន​កាត​ក្រហម។

    Image result for Troy Deeney

    អ្នកនាំពាក្យ​សហព័ន្ធ​បាន​និយាយ​នៅ​លើ Twitter ថា “កីឡាករ Troy Deeney របស់ Watford នឹង​មិន​ទទួល​បាន​ការ​ចាត់​វិធាន​ការ​អីជាផ្លូវការ​ទៀត​ឡើយ សម្រាប់កាយ​វិការរបស់គាត់​លើកនេះ តែ​គាត់​នឹង​ទទួល​បាន​លិខិត​ប្រមាន​ប៉ុណ្ណោះ”។

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី