Eriksen ច្រានចោលសំណើរ Real Madrid និង Man Utd ទៅចូលរួមជាមួយក្លឹបយក្សនេះវិញ

21282
  • បើយោងតាម Sport1 បានអះអាងថា កីឡាករ Christian Eriksen បានបើកចំហរក្នុងការចូលរួមជាមួយក្រុមយក្សអាល្លឺម៉ង់ Bayern Munich ។

    ខ្សែបម្រើប្រយុទ្ធវ័យ ២៧  ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅពេលកុងត្រាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែបើទោះបីជាត្រូវបានគេរាយការណ៍ថា ក្លឹបយក្សអង់គ្លេសមួយនេះកំពុងពិចារណាលក់សមាជិកក្រុមជម្រើសជាតិដាណឺម៉ាកនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាក៏ដោយ ។

    ក្លឹបយក្សពីរមានដូចជា Real Madrid និង Manchester United សុទ្ធសឹងតែចង់ចុះកុងត្រាជាមួយ Christian Eriksen ប៉ុន្តែថ្មីៗនេះក្រុមម្ចាស់ជើងឯកក្របខណ្ឌ Bundesliga ក្លឹប Bayern Munich ក៏បានលេចមុខជាបេក្ខភាពក្នុងការប្រជែងយកខ្សែបម្រើឆ្នើមរូបនេះផងដែរ ហើយ Sport1 បានអះអាងថា ក្លិបយក្សនៅអាល្លឺម៉ង់មួយនេះបានទាក់ទងជាមួយ Eriksen រួចហើយ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី