
ទាំងក្រុម Manchester City និង Arsenal កំពុងសម្លឹងរកការបញ្ចុះបញ្ចូលកីឡាករចាស់វស្សា Andres Iniesta ឱ្យផ្ទេរទៅ Premier League ជាជាងផ្ទេរទៅកាន់ក្លិបចិន។
Iniesta នឹងចាកចេញពីក្លឹប Barcelona នៅរដូវក្តៅនេះបន្ទាប់ពីបានឈ្នះពានរង្វាន់ ៣១ ដងនៅក្នុងក្លឹបហើយលោក Pep Guardiola ចង់យកគាត់ទៅលេងនៅ Man City ដែលធ្លាប់ធ្វើការជាមួយគ្នានៅ Camp Nou ។ ស្រដៀងគ្នានេះដែរកីឡាករវ័យ ៣៣ ឆ្នាំរូបនេះអាចភ្ជាប់ទំនាក់ទំនងជាមួយអតីតគ្រូបង្វឹកលោក Luis Enrique ប្រសិនបើអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកនៅក្លឹប Arsenal ។
ក្រុមយក្សលីកកំពូលបារាំង PSG ក៏កំពុងស្ថិតក្នុងការប្រណាំងដើម្បីចុះហត្ថលេខាលើកីឡាករ Iniesta ផងដែរ ។ Iniesta ត្រូវបានគេដឹងថាគាត់ចំណាយពេលស្ទើរពេញមួយអាជីពបាល់ទាត់របស់គាត់នៅ Barcelona រហូតដល់បច្ចុប្បន្ន ៕
ដោយ៖តារា