ឪពុកម្ដាយកុមារដែលទៅហាត់នៅ Barce ក្លាយជាម្ចាស់ភាគហ៊ុនធំថ្មីរបស់ក្លឹប បឹងកេត

28756
  • ក្រោយការចាកចេញរបស់ប្រធានក្លិបចាស់ដោយហេតុផលផ្ទាល់ខ្លួន ពេលនេះក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី រកបានម្ចាស់ភាគហ៊ុនធំថ្មីជាអ្នកជំនួញគឺលោកស្រី ពុធ ធីតា និងលោក វ៉ាសូណាន់ ដែលបញ្ចេញទុន១.៥លានដុល្លារសម្រាប់ដំណាក់កាលដំបូង ក្នុងការពង្រឹងក្លិបឲ្យកាន់តែខ្លាំង។

    Image may contain: 3 people, people smiling, people standing

    លោកស្រីបាននិយាយថា ដោយទឹកចិត្តស្រលាញ់ ខ្លួននិងគ្រួសាររួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ព្រមស្ម័គ្រចិត្តបន្តជ្រោមជ្រែងបឹងកេត។ ជំហ៊ានដំបូង ក្លិបនឹងសាងសង់ទីលានស្តង់ដារមួយលើដីចំនួន២ហិកតា ដែលអាចនៅភ្នំពេញ និងខេត្ត។ បន្តមកទៀត បឹងកេត នឹងរៀបចំជាយុវជនថ្នាលឡើងវិញ ដើម្បីបណ្តុះបណ្តាលយុវជន
    ស្នងដំណែងរៀមច្បង។

    Image may contain: 5 people, people smiling, people standing and indoor

    លោកស្រី ពុធ ធីតា និងលោក វ៉ាសូណាន់ ត្រូវបានគេស្គាល់ដំបូងកាលនាំកូនប្រុសរបស់ខ្លួនទៅហាត់នៅ Barcelona។ ចំណែក បឹងកេត ជាក្លិបជោគជ័យមួយរបស់កម្ពុជា ដែលគ្រងជើងឯកលីគកំពូលកម្ពុជាបាន៣សម័យ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី