សួរថាអ្នកណាមិនលង់ទៅ បើតារាថៃស្រីវ័យក្មេង Kao Supassra ស្រស់ស្អាតខ្លាំងម្លឹងៗនោះ

165658
  • តារាស្រីវ័យក្មេង Kao Supassra ដែលអ្នករាល់គ្នាបានស្គាល់តាមទេពកោសល្យក្នុងការសម្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បន្ទាប់ពីទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈថៃនាពេលបច្ចុប្បន្ន ។

    ហើយអ្វីដែលធ្វើឱ្យគេកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ សម្រស់របស់តារាស្រីរូបនេះក៏កាន់តែស្រស់ស្អាត និងលេចធ្លោឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងវ័យ ២៤ ឆ្នាំរបស់នាង ។ ជាក់ស្តែង Kao Supassra ក៏ធ្លាប់ត្រូវបានអ្នកគាំទ្រចាត់ទុកថា គឺជាតារាស្រីមួយដួង ដែលមានភាពរួសរាយរាក់ទាក់ និងគួរឱ្យស្រលាញ់ថែមទៀតផង ។ ហេតុដូច្នេះហើយទើបនាងតែងតែមានការងារសិល្បៈជាច្រើនចូលមករកមិនថា ជាការងារថតភាពយន្ត ថតឃោសនា ឬបង្ហាញម៉ូតនានានោះទេ ។ ពិសេសពេលមើលសម្រស់នាងច្បាស់ជាកាន់តែលង់ស្នេហ៍មិនខាន ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី