
ខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Mohamed Salah បានវ៉ាដាច់ Kevin De Bruyne របស់ Manchester City ក្នុងការក្លាយជាកីឡាករឆ្នើមប្រចាំសមាគមអ្នកនិពន្ធផ្នែកបាល់ទាត់ (FWA) ប្រចាំឆ្នាំ ២០១៧/២០១៨។
តារាបាល់ទាត់សញ្ជាតិអេហ្ស៊ីបក្លាយជាកីឡាករមកពីតំបន់អាហ្វ្រ៊ិកដំបូងគេ ដែលទទួលបានការស្ងើចសរសើរដោយសារតែកីឡាកររូបនេះបានដាក់សម្ពាធលើកីឡាករ De Bruyne ដែលទទួលបានសំឡេងគាំទ្រតិចជាង ២០សំឡេងក្នុងចំណោមសមាជិក FWA ចំនួន ៤០០នាក់។ ចំណែកឯខ្សែប្រយុទ្ធរបស់ក្លឹប Tottenham Hotspur កីឡាករ Kane ជាប់ចំណាត់ថ្នាក់លេខបី ខណៈដែលសំឡេងសរុប ៩០ ភាគរយបានទៅលើអ្នកលេខ១ និងលេខ២។
ប្រធានសមាគម FWA លោក Patrick Barclay បានពន្យល់ប្រាប់ Sky Sports News ថាលទ្ធផលគឺមានភាពប្រកៀកគ្នាមែនទែន៖ “អ្នកធ្វើការកាត់សេចក្តីឲ្យអ្នកឈ្នះជើងឯក មិនបានទទួលជាកីឡាករឆ្នើម ជាពិសេសគឺ Kevin De Bruyne សម្រាប់រដូវកាលនេះ នេះវាជាការសម្រេចដ៏សុក្រឹតហើយ។ គាត់ (De Bruyne) ស្ទើរតែឈ្នះជ័យលាភីទៅហើយ វាជាការបោះឆ្នោតដែលប្រដេញគ្នាបំផុត”។
បន្ថែមពីលើនេះ កីឡការ Salah ត្រៀមទទួលជ័យលាភីស្បែកជើងមានប្រចាំ Premier League សម្រាប់ការប្រយុទ្ធដ៏អស្ចារ្យ ដែលអាចរកបាន ៣១គ្រាប់ ក្នុង ៣៤ប្រកួត។ គាត់ថែមទាំងអាចរកគ្រាប់បាល់បាន ១១គ្រាប់ សម្រាប់ការប្រកួតទាំង ១៣លើក នៅ Champions League ដែលជួយឲ្យក្រុមរបស់លោក Klopp អាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
ដោយ៖តារា