Ronaldo៖ វាជារឿងពិបាកបំផុតដែលក្លឹប Real Madrid អាចចុះហត្ថលេខាជាមួយ Neymar បាន

43815
  • ផ្ទុយទៅនឹងពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយអតីតកីឡាករ Real Madrid លោក Ronaldo Nazario មិនជឿថាក្រុម Real Madrid នឹងចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona នោះទេ។

    Related image

    អតីតកីឡាករឆ្នើមរបស់ប្រេស៊ីលរូបនេះបានប្រាប់ Cadena SER ថា៖ “ខ្ញុំបានឮជាច្រើនអំពី Neymar និង Real Madrid ប៉ុន្តែខ្ញុំពិតជាគិតថាវាលំបាកណាស់ក្នុងការចុះហត្ថលេខាលើរូបគេ។ PSG បានចំណាយប្រាក់ជាច្រើនសម្រាប់គាត់ ខ្ញុំគិតថាវាគឺជាកិច្ចព្រមព្រៀងដ៏ស្មុគស្មាញមួយសម្រាប់ក្រុម Real Madrid ក្នុងការចុះហត្ថលេខាលើកីឡាករ Neymar នៅថ្ងៃណាមួយ។ ឥឡូវនេះខ្ញុំគិតថាវាមិនអាចទៅរួចនោះទេ”។

    Image result for Neymar

    “ប្រហែលជាពីរបីឆ្នាំទៀតគាត់នឹងនៅតែក្មេងប៉ុន្តែឥឡូវនេះខ្ញុំគិតថាវាមិនអាចទៅរួចនោះទេ។ ខ្ញុំគិតថាគាត់កំពុងធ្វើបានល្អហើយគាត់ចូលចិត្ត PSG គាត់ចង់បានការផ្លាស់ប្តូរហើយគាត់ដឹងពីអ្វីៗទាំងអស់ដែលនឹងកើតឡើង” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី