នៅក្នុងខេត្តបាត់ដំបង មានតំបន់ទេសចរណ៍មួយប្រជុំទៅដោយសត្វស្លាបកម្រជាច្រើនប្រភេទ

121034
  • ព្រែកទាល់ជាតំបន់ទេសចរណ៍មួយនៅក្នុងខេត្តបាត់ដំបង ដែលបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យទៅទស្សនាជារៀងរាល់ឆ្នាំ ដោយព្រែកទាល់ជាតំបន់មួយក្នុងចំណោម ៣ របស់បឹងទន្លេសាប ដែលប្រមូលផ្តុំទៅដោយជីវៈចម្រុះជាច្រើនប្រភេទ និងសត្វស្លាបតូចធំគួអោយចង់គយគន់ ។

    ក្នុងចន្លោះខែធ្នូ ដល់ខែកុម្ភៈជាពេលដែលទឹកជោរ និងជាពេលវេលាដែលល្អបំផុតសម្រាប់អ្នកទស្សនា​ដែលអាចមើលឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់​សត្វបក្សី​នានាដូចដែលអ្នក​តែងតែឃើញនៅក្នុងវីដេអូឯកសារសត្វ​ដែរនៅពេលដែលទឹកនៅតំបន់ផ្សេងចាប់ផ្ដើមស្រកសត្វបក្សីមកពីគ្រប់ទិសទីបានជួបជុំគ្នានៅទីនេះ។ ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វស្លាបនៅទីនោះ គឺពេលព្រឹកព្រលឹមនិងពេលរសៀលដូចនេះអ្នកត្រូវតែចំណាយពេលមួយយប់ស្នាក់នៅក្នុងតំបន់ព្រែកទាល់ដែលការស្នាក់នៅជាលក្ខណៈបែបសាមញ្ញនិងមានតម្លៃចាប់ពី ១៥ ទៅ ២០ ដុល្លារ ។

    ចំពោះការទស្សនានៅទីនោះ គឺអ្នកទស្សនាត្រូវធ្វើដំណើរតាមទូកមុន​នឹង​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ​ចុង​ឃ្នាស ឬ​កំពង់​ផែ​មេ​ជ្រៃ (​អាស្រ័យ​ទៅ​លើ​កម្ពស់​ទឹក​) ហើយ​អ្នក​ត្រូវ​ជួល​ទូក​ទៅ​កាន់​ព្រែក​ទាល់​ដោយ​ចំណាយ​ពី ​៤៥ ​ទៅ​ ៥០​ដុល្លារ​សម្រាប់​ទូក​មួយ (​អាច​ជិះ​បាន​ពី​៣​ទៅ​៤​នាក់​) ។ ពេល​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវ​ចំណាយ​ថ្លៃ​ទូក​តូច​មួយទៀត​ដែល​មាន​តម្លៃ ចន្លោះ​ពី​ ៣៥​ ទៅ ៤៥​ដុល្លារ​សម្រាប់​ការ​ទស្សនា​ព្រៃ និង​សត្វ​ស្លាប (​រយៈពេល​ប្រហែល​មួយ​ម៉ោង​) ។ សម្រាប់​ការ​ចំណាយ​របស់​អ្នក​នៅ​តំបន់​ទេសចរណ៍​ព្រែក​ទាល់ គឺ​មាន​ន័យ​ថា​លោក​អ្នក​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​លើ​វិស័យ​អប់រំ​នៅ​តំបន់​នោះ​ផង​ដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី