
យោងតាមកាសែត Diario Gol បានបញ្ជាក់ថាក្លិប Real Madrid កំពុងសង្ឃឹមថានឹងអាចនាំយកកីឡាករ Mohamed Salah ចេញពីក្លិបហង្សក្រហម Liverpool ដោយផ្តល់ជូនកីឡាករ Gareth Bale និង Keylor Navas ជាការដោះដូរ។
ក្រុម Blancos ចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិអេហ្ស៊ីបនៅរដូវក្តៅនេះបន្ទាប់ពីកីឡាកររូបនេះបានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គេជាមួយក្រុមហង្សក្រហម ប៉ុន្តែត្រូវបានក្លឹបបដិសេធជាមួយសំណើរតម្លៃ ២០០ លានអឺរ៉ូ។
ក្លឹបការពារដំណែងជើងឯក Champions League មួយនេះសង្ឃឹមថាតាមរយៈការផ្ដល់ជួនខ្សែប្រយុទ្ធវេលស៍និងអ្នកចាំទីកូស្តារីកា ពួកគេអាចទទួលបានការចុះហត្ថលេខាជាមួយម្ចាស់ពាន PFA រូបនេះ ៕
ដោយ៖តារា