
ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mauro Icardi លោក Mino Raiola បានលិចលឺពត៌មានថាបានទាក់ទងជាមួយក្លឹបបីសាចក្រហម Manchester United លើការផ្លាស់ប្តូរមួយដែលអាចធ្វើទៅបាននៅរដូវក្ដៅនេះ។ នេះបើតាម Corriere dello Sport បានចុះផ្សាយ
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្ហាញទម្រង់លេងរបស់គាត់ដោយបានស៊ុតបញ្ចូលទី ២៧ គ្រាប់ក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ។
ក្លិប Man United កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែ Real Madrid និង Paris Saint-Germain ក៏ចង់បានខ្សែប្រយុទ្ធរូបនេះដែរ ខណះមានតម្លៃខ្លួនរហូតទៅដល់ ១១០ លានអឺរ៉ូ ឯណោះ ៕
ដោយ៖តារា