
ជើងខ្លាំងកម្ពុជា ធឿន ធារ៉ា នឹងប៉ះអ្នកប្រដាល់ម្ចាស់ផ្ទះ Surarit Petchnongkee ក្នុងគូឯកកម្មវិធីប្រដាល់ដ៏មានប្រជាប្រិយរបស់ថៃគឺ Max Mauy Thai នាយប់ថ្ងៃទី១១ ខែកុម្ភៈនេះ។
ធារ៉ា បង្ហាញខ្លួនយ៉ាងល្អក្នុងកម្មវិធីនេះ។ ក្នុងនោះប្រកួតចុងក្រោយគេបានផ្តួលអ្នកលេងរន្ទៈជើង Numkabuan Kiatnavy អោយក្រោកលែងរួចត្រឹមទឹកទី២។ បើនិយាយពីដៃគូគេ Surarit Petchnongkee មានទម្ងន់ ៧១ គ.ក ឆ្លងកាត់បទពិសោធន៍ប្រកួត ១០២ ដង ឈ្នះ ៧៦ ចាញ់ ២១ ស្មើ ៥ ។ ចំនុចពិសេសរបស់គេគឺ កណ្តាប់ដៃ និងជង្គង់ ។
ការប្រកួតនឹងចាប់ផ្តើមពីម៉ោង ៧:២០ ហើយនឹងមានផ្សាយផ្ទាល់នៅទូរទស្សន៍ប៉ុស្តិ៍លេខ៨របស់ថៃ។
ដោយ៖ តារា
ប្រភព៖ foxsportsasia