
កាលពីយប់មិញក្រុមជម្រើសជាតិ U21 កម្ពុជាបានបំបាក់ក្រុមជម្រើសជាតិ U21 មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត្រនៃពានរង្វាន់ស្ដេចព្រុយណេ ។
ពីគ្រាប់នេះរកបានដោយកីឡាករពាក់អាវលេខ ១៩ ណារ៉ុង កក្កដា ដែលជាយុវជនរបស់ក្លឹប ក្រសួងការពារជាតិ ហើយគ្រាប់បាល់ទាំងពីរនេះបញ្ចូនបាល់ (assist) ឲស៊ុតដោយកីឡាកររបស់ក្លឹបណាហ្គាវ៉ើល សុះ ស៊ូហាណា ។
ដូច្នេះក្រុមជម្រើសជាតិក្រោមអាយុ ២១ របស់កម្ពុជា និង ឡើងទៅវគ្គផ្ដាច់ព្រ័ត្ត្រ ប៉ះក្រុមជម្រើសជាតិក្រោមអាយុ ២១ ទីម័រខាងកើត ក្នុងពានរង្វាន់ស្ដេចព្រុយណេ នៅថ្ងៃទី ២៧ ខែ ឧសភា ខាងមុខនេះ ។
គួបញ្ជាក់ផងដែរថា U21 កម្ពុជា បានឡើងទៅវគ្គផ្ដាច់ព្រ័ត្ត្រក្នុងពានរង្វាន់អន្តជាតិជាលើកដំបូងក្នុងប្រវិត្តសាស្ត្ររបស់ខ្លួន ៕
ដោយ៖តារា