ស៊ីហ្គេម ២០១៩៖ កម្ពុជា ស្ថិតនៅក្នុងពូលល្មមអាចលៃលកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន

53805
  • ព្រឹត្តិការណ៍នៃការ​ប្រកួត​កីឡា​បាល់ទាត់​​ស៊ីហ្គេម ឆ្នាំ​២០១៩ ​នា​ប្រទេស​ហ្វីលីពីន​ បាន​ចាប់​ពូល​រួច​រាល់ជាស្ថានពរ​ហើយ ​ដោយ​ក្នុង​នោះ​កម្ពុជា ​ស្ថិតនៅក្នុង​ពូល​ដែលអាចលៃលកឡើងទៅកាន់វគ្គបន្តបាន ។

    កម្ពុជាយើង គឺស្ថិត​នៅ​ពូល​ A ជាមួយ​ក្រុម​ហ្វីលីពីន ​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​ទីម័រ​ខាង​កើត ខណះពេល​ដែលពូល B ​វិញ មាន ​ថៃ វៀតណាម ​ឡាវ ឥណ្ឌូណេស៊ី ​សិង្ហបុរី​ និង​ប្រ៊ុយណេ ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ ហើយ​មើល​ពូល​នេះ កម្ពុជា​ក៏​នឹង​មាន​សង្ឃឹម​ច្រើន​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ដែរ  ព្រោះជាមួយទម្រង់លេងដ៏ល្អគួរឱ្យកត់សំគាល់របស់​ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ​ នាពេលបច្ចុប្បន្នេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី