ក្លឹបមួយនៅក្របខ័ណ្ឌ MSL ចង់នាំយក Torres និង Tevez ចូលរួមជាមួយនៅរដូវកាលក្រោយ

40078
  • ក្លឹប D.C United ដែលស្ថិតនៅក្នុងលីគកំពូល MSL ទើបតែសាងសង់កីឡាដ្ឋានថ្មីរបស់ខ្លួនដែលអាចផ្ទុកចំនួនមនុស្សដល់ទៅ ២០០០០ នាក់ ដែលគ្រោងនឹងបើកសម្ពោធនៅក្នុងខែកក្កដាខាងមុននេះ ជាពិសេសចង់បានខ្សែប្រយុទ្ធឆ្នើមឫក៏កីឡាករឆ្នើមជាច្រើនរូបមកកាន់ក្លឹបដើម្បីត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងលីគកំពូល MSL។

    Image result for Fernando Torres and Carlos Tevez

    ខ្សែ Fernando Torres នឹងចាកចេញពីក្លឹប Atletico Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះជាមួយនឹងការផ្ទេរឥតគិតថ្លៃ ស្របពេលដែល Torres មិនទាន់ស្វែងរកក្លឹបថ្មីបាននៅឡើយទេ។ ជាមួយគ្នានោះដែរខ្សែប្រយុទ្ធ Carlos Tevez បានសម្រេចចិត្តចាកចេញពីក្លឹបលីគកំពូលចិនត្រលប់មកកាន់ក្លឹប Boca Junior កាលពីពេលថ្មីៗនេះក្រោយពេលមានបញ្ហាលំបាកជាច្រើននៅក្នុងប្រទេសចិន ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី