
ក្លឹបអធិរាជសរ Real Madrid បានកំណត់គោលដៅសំខាន់លើកីឡាករ ៣ រូបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ដែលក្លឹបអធិរាជសរ Real Madrid ត្រៀមលុយដល់ទៅ ៣០០ លានអឺរ៉ូ ឯណោះដើម្បីទិញកីឡាករទាំង ៣ នាក់ ។
ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះអាចនឹងលក់ខ្សែប្រយុទ្ធ Karim Benzema និងខ្សែប្រយុទ្ធ Gareth Bale ដើម្បីយកប្រាក់ខ្លះពីការលក់កីឡាករទាំងពីរទុកត្រៀមទិញខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool ជាពិសេសខ្សែប្រយុទ្ធ Mohamed Salah គឺជាគោលដៅសំខាន់ទីមួយ របស់ក្លឹបអធិរាជសរ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ ក្រោយពេលខ្សែប្រយុទ្ធសញ្ជាតិអេហ៊្សីបរូបនេះបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងលីគកំពូល Premier League និង Champion League។
ក្រៅពីខ្សែប្រយុទ្ធ Mohamed Salah ក្លឹបអធិរាជសរ Real Madrid ក៏ត្រៀមកញ្ចប់លុយទិញកីឡាករពីរទៀតដូចគ្នាមានដូចជាខ្សែប្រយុទ្ធ Robert Lewandowski និងអ្នកចាំទី Alisson Becker។ កីឡាករទាំងពីរនេះស្ថិតនៅក្នុងបញ្ជឺឈ្មោះកីឡាករដែលលោក Zidane ចង់ទិញនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ ៕
ដោយ៖តារា