លែងស្ទះហើយ! ភ្លើងស្តុប​ថ្មី​នៅត្រង់ចំណុចផ្សារថ្នល់ទទឹង នឹងដាក់​ឱ្យ​ដំណើរការ​ក្នុងពេលឆាប់ៗនេះ

61501
  • ដោយសារ​ស្ថានភាព​ចរាចរណ៍​កាន់តែ​មមាញឹក​ខ្លាំង នៅកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង រដ្ឋបាល​ខេត្តកំពង់ស្ពឺបានសម្រេច ដាក់ឱ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី មួយ​បន្ថែមទៀត ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ដោយចាប់ពីពេលនេះ​តទៅ ។​

    ជាក់ស្តែងកាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែ តុលា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់មន្ទីរសាធារណ:ការ ចុះពិនិត្យ និងរៀបចំទីតាំងតំឡើងភ្លើងសញ្ញាបញ្ជាចរាចរណ៍ (ភ្លើងស្ទុប) ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅត្រង់ចំនុចថ្នល់ទទឹង ព្រំប្រទល់ ខេត្តកំពង់ស្ពឺ-ខេត្តកណ្តាល ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី