
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដណ្តើមបានកៅអីមួយមកប៉ះក្រុមក្នុងលីគកំពូលកម្ពុជា ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ២០១៨ ថ្នាក់ជាតិ។
ការទទួលបានសឹទ្ធិនេះគឺក្រោយពេលពួកគេ បំបាក់ក្រុមស៊ីម៉ាក់អែហ្វស៊ី ៤-០ ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចថ្នាក់ខេត្ត។ ក្រុម៣ផ្សេងទៀតដែលឡើងទៅលេងថ្នាក់ជាតិដែររួមមាន កោះកុង កំពត និងគិរីវង់អែហ្វស៊ី៕
ដោយ៖តារា