Manuel Neuer អាចលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់សម្រាប់ពានរង្វាន់ FIFA World Cup បាន

23946
  • អ្នកចាត់ការទូទៅ​ក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Oliver Bierhoff មាន​ជំនឿ​យ៉ាងមុត​មាំ​ថា កីឡាករ​អ្នកចាំទី Manuel Neuer ​នឹង​អាច​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ សម្រាប់​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នៅប្រទេស​រុស្ស៊ី។

    Image result for oliver bierhoff

    Neuer ដែល​កំពុង​សម្រាកព្យាបាល​ជើងបាក់ បាន​អវត្តមានពី​ក្រុម​ជម្រើសជាតិ និង​ក្លឹប Bayern Munchen ចាប់​តាំង​ពី​ខែ​កញ្ញា​មក។ កីឡាករ​អ្នក​ចាំទី​វ័យ ៣២ ឆ្នាំ​រូបនេះ ត្រូវ​បាន​រាយការណ៍​ថា​បានកំណត់ឲ្យត្រលប់​ទៅ​ការ​ហ្វឹកហាត់​វីញ​នៅ​សប្ដាហ៍ក្រោយ ប៉ុន្តែបញ្ហាប្រឈមរបស់​គាត់​នោះ​គឺ​គាត់​ត្រូវ​ព្យាយាម​ធ្វើឲ្យ​ជាពីរបួស​សម្រាប់​ពានរង្វាន់​ពិភពលោក។

    Image result for Manuel Neuer

    Bierhoff បាន​មានប្រសាសន៍នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួនថា៖ “ខ្ញុំ​នៅ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា Manuel នឹង​បាន​ទៅលេង​ World Cup ។ សម្រាប់​ករណីរបស់ Manuel ខ្ញុំ​ជឿថា​គាត់​មាន​ការតាំងចិត្ត​ខ្ពស់​ក្នុង​ការ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួនឯង​ជាពីរបួស។ លោក Low បាន​កំណត់​ថា​ឈុតដំបូង​របស់អាល្លឺម៉ង់នឹង​បង្ហាញ​នៅថ្ងៃទី ១៥ ឧសភា ប៉ុន្តែ លោក Bierhoff បាន​ស្នើឲ្យដាក់​បញ្ចូល Neuer ទៅ​ក្នុង​ក្រុម​ ដោយ​លោកបញ្ជាក់ថា​គាត់​មាន​សិទ្ធិស្នើសុំ​អ្នកចាំទី”។

    Image result for Manuel Neuer sick

    គាត់បានបន្តទៀតថា៖ “ថ្ងៃផុតកំណត់​ពិតប្រាកដគឺនៅ​ថ្ងៃទី ៤ មិថុនា​ សម្រាប់​ការ​រើស​សមាសភាពកីឡាករ​ ២៣រូប “។

    គួរបញ្ជាក់​ថាអាល្លឺម៉ូង​នឹង​បើកឆាកប្រកួត​ជាមួយម៉ិកស៊ិកនៅថ្ងៃទី ១៧ មិថុនា នៃពានរង្វាន់ World Cup ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី