Ronaldo បង្ហាញមហិច្ឆតាចង់ឈ្នះទាំងពាន Serie A និង Champions League នារដូវកាលនេះ

25907
  • មុនការប្រកួតពានរង្វាន់លំដាប់កំពូលរបស់ទ្វីបអឺរ៉ុបនាម៉ោង ២ៈ០០ យប់នេះមកដល់ Cristiano Ronaldo បាននិយាយថា Juventus ចង់ឈ្នះទាំងពានរង្វាន់ក្របខណ្ឌ Serie A និង UEFA Champions League នៅក្នុងរដូវកាល ២០១៩/២០២០ នេះ ។

    Juventus បាននាំយកម៉ាស៊ីនរកគ្រាប់ Cristiano Ronaldo ពីក្លឹបយក្សអេស្ប៉ាញ Real Madrid កាលពីដើមរដូវកាលមុន ក្នុងតម្លៃផ្ទេរ ១០០ លានអឺរ៉ូ ដើម្បីបំពេញមហិច្ឆតាចង់ឈ្នះពានរង្វាន់កំពូលរបស់អឺរ៉ុប ( UCL ) ក្រោយពីខកខានឈ្នះអស់រយះពេល ២៤ ឆ្នាំកន្លងមក ខណះពួកគេតែងតែក្លាយជាម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី ( Serie A ) ចំនួន ៨ ឆ្នាំជាប់ៗមកហើយ ។ និយាយមុនការប្រកួត Champions League មកដល់ Ronaldo បានបង្ហាញបំណងរបស់ខ្លួន និងក្លឹប ថា នារដូវកាលនេះ Juventus ចង់ឈ្នះពានរង្វាន់ទាំងអស់ ។

    ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះបាននិយាយថា៖ “ យើងចង់ឈ្នះជើងឯក Serie A យើងចង់ឈ្នះពានរង្វាន់ Cup និង Champions League ។ Juventus គួរតែគិតឱ្យបានធំ ។ យើងនឹងព្យាយាមដើម្បីឈ្នះគ្រប់ពានរង្វាន់ ។ យើងដឹងថា វានឹងមានការលំបាក ជាពិសេសលីគ និង Champions League ប៉ុន្តែខ្ញុំគិតថា វាអាចទៅរួច ។ អ្វីៗទាំងអស់អាចទៅរួច ” ។

    អតីតខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះបន្តទៀតថា៖ ” បើនិយាយពីបុគ្គល ខ្ញុំមិនមានអ្វីត្រូវនិយាយទេ ពីព្រោះនេះជាលក្ខណៈបុគ្គល ។ វាមិនមែនជារឿងសំខាន់បំផុតនោះទេ ។ អ្វីដែលសំខាន់បំផុតនោះ គឺរង្វាន់សមូហភាព ។ ប្រសិនបើអ្នកឈ្នះរង្វាន់សមូហភាព អ្នកនឹងមានឱកាសឈ្នះរង្វាន់ជាបុគ្គល … Ballon d’Or សម្រាប់ខ្ញុំ គឺស្ថិតក្នុងលំដាប់ទី ២ ប៉ុណ្ណោះ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី