រំភើបខ្លាំង!! តារា​ចម្រៀងជួរមុខកូរ៉េ G-Dragon បញ្ចប់កាតព្វកិច្ច​បម្រើទ័ពនាចុះសប្ដាហ៍នេះហើយ

107566
  • បន្ទាប់​ចាកចេញ​ពី​វិស័យ​សិល្បៈ​អស់​រយៈពេល ២ ឆ្នាំ នៅ​ទី​បំផុត តារា​ចម្រៀង G-Dragon នឹង​វិល​ត្រឡប់​ពី​ការ​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ​នៅ​ថ្ងៃ​សៅរិ៍ ទី​២៦ ខែ​តុលា​នេះ​ហើយ ។

    ជាមួយ​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​ពិត​ជា​មាន​ការ​រំភើប និង​ទន្ទឹង​រង់ចាំ​ជា​ខ្លាំង ខណៈ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​អះអាង​ថា តារា​ប្រុស​រូប​នេះ​អាច​នឹង​ជួយ​សង្គ្រោះ​ផលិតកម្ម YG វិញ​បាន ។ បើ​តាម​សារព័ត៌មាន​បាន​បញ្ជាក់​ថា ការ​វិលត្រឡប់​របស់​លោក គឺ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​តន្ត្រី ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​ត្រឹម​តែ​ខ្លួន​លោក និង​ក្រុម​របស់​លោក​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ជំហាន​មួយ​សម្រាប់​ផលិតកម្ម YG នៅ​ថ្ងៃ​ខាង​មុខ​ទៀត ។ YG ពិត​ជា​ត្រូវការ​ការ​វិល​ត្រឡប់​របស់ G-Dragon និង BIGBANG មក​វិញ​ខ្លាំង​ណាស់ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី