
Neymar របស់កីឡាកររបស់ក្លឹបអ្នកមាន Paris Saint-Germain បានព្យាយាមបង្កើនសន្ទុះនៃការជាសះស្បើយពីរបួសជើងវិញ តាមរយៈការហាត់ប្រាណខ្លះៗដើម្បីអាចមានសង្ឃឹមជាទាន់ការប្រកួត World Cup ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវសម្រាកពីការប្រកួតចាប់តាំងពីថ្ងៃទី ២៥ ខែកុម្ភៈនៅពេលរូបគាត់ទទួលរងរបួសជើងក្នុងការប្រកួតក្របខណ្ឌ Ligue 1 ក្រោមជ័យជម្នះលទ្ធផល ៣-០ លើ Marseille ។ មនុស្សជាច្រើនខ្លាចថា Neymar អាចនឹងអវត្តមាននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅប្រទេសរុស្ស៊ីនៅខែមិថុនា និងកក្កដានេះ ប៉ុន្តែគ្រូបង្វឹករបស់ PSG លោក Unai Emery បានបង្ហើបកាលពីថ្មីៗនេះថា ខ្សែប្រយុទ្ធរូបនេះប្រហែលជាវិលត្រឡប់មកកាន់ទីលានវិញនៅមុនពេលបញ្ចប់រដូវកាលនេះ។
Heeee's back! 😃@NeymarJr regaining his fitness at the Ooredoo Training Centre📍 pic.twitter.com/bQEHwRIcht
— Paris Saint-Germain (@PSG_English) May 5, 2018
Les Parisiens (PSG) នៅមានការប្រកួតក្នុងលីគចំនួនពីរប្រកួតទៀត បន្ទាប់ពីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Coupe de France នៅថ្ងៃអង្គារនេះជាមួយក្រុមបារាំង Les Herbiers ហើយកីឡាករវ័យ ២៦ ឆ្នាំរូបនេះកំពុងតែព្យាយាមវិលត្រឡប់មកកាន់ទីលានវិញឲ្យបានឆាប់ ក្រោយមានរូបថតជាងច្រើនដែលបង្ហាញ Neymar កំពុងធ្វើការហ្វឹកហាត់នៅក្លឹបហាត់ប្រាណ Ooredoo របស់ក្លឹបកាលពីថ្ងៃសៅរ៏នេះ។
He looks kinda familiar… 😏@neymarjr is back at work at the Ooredoo Training Centre📍 pic.twitter.com/XTlcqf6tAm
— Paris Saint-Germain (@PSG_English) May 5, 2018
ការប្រកួតបាល់ទាត់ World Cup ឆ្នាំ ២០១៨ នឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ ខណៈក្រុម Canarinho (ជម្រើសជាតិប្រេស៊ីល) នឹងត្រូវធ្វើការប្រកួតដំបូងជាមួយស៊ុយអែតនៅក្នុងពូល E មុនពេលប៉ះជាមួយក្រុមជម្រើសជាតិកូស្តារីកា និងស៊េប៊ី ៕
ដោយ៖តារា