
យោងតាមកាសែត Marca របស់អេស្ប៉ាញតារាបាល់ទាត់ Neymar របស់ក្លិប Paris Saint-Germain ចង់លេងជាមួយ Cristiano Ronaldo នៅឯក្លិប Real Madrid ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេប្រាប់ឱ្យចាកចេញពីប្រទេសបារាំងបន្ទាប់ពីចប់រដូវកាលនេះ ហើយអាចចូលរួមជាមួយនឹងអតីតគូប្រជែងធំបំផុតរបស់ក្រុម Barcelona គឺក្លឹបអជិរាជសរ Real Madrid នៅឆ្នាំ ២០១៨-១៩ ។
ក្លិបយក្សដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដត្រូវបានគេនិយាយថាកំពុងរៀបចំការដំឡើងប្រាក់បៀរវត្សរ៍ដ៏ខ្ពស់មួយសម្រាប់កីឡាករ Ronaldo ដើម្បីរក្សាគាត់ឱ្យមានភាពសប្បាយរីករាយជាមួយនឹងក្លឹប ខណៈដែលក្លឹបនេះកំពុងចំណាយប្រាក់ដ៏ធំដើម្បីទិញ Neymar ពីក្លឹបអ្នកមានរបស់បារាំង PSG ៕
ដោយ៖តារា