Liverpool អាចនិងចុះកុងត្រារយះពេល ៥ឆ្នាំ ក្នុងតម្លៃ ៧០លានអឺរ៉ូ ជាមួយតារាជើងស៊ុតរបស់ Lyon ម្នាក់

11366
  • យោងតាមគេហទំព័រ RMC Sport បានឱ្យដឹងថាក្លិប Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀង ៧០ លានអឺរ៉ូ ( ៦១.៩ ផោន ឬ  ៨៣.៧ លានដុល្លារអាមេរិក) ជាមួយក្លឹបរបស់បារាំង Lyon ដើម្បីចុះហត្ថលេខាលើកីឡាករ Nabil Fekir ។

    Image result for Nabil Fekir

    របាយការណ៍បានលើកឡើងថា Fekir បានសំរេចចិត្តចាកចេញពីក្លឹប Lyon ហើយនៅចុងបញ្ចប់នៃរដូវកាលនេះហើយខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់ត្រូវបានទាក់ទងជាមួយក្លឹប Arsenal, Barcelona និង Manchester United ផងដែរ។

    Image result for Nabil Fekir

    ទោះបីជាយ៉ាងណាក៏ដោយវាហាក់បីដូចជាក្រុមហង្សក្រហម Liverpool បានឈ្នះជាការស្រេចក្នុងការចរចារដើម្បីចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយកីឡាកររូបនេះទៅហើយ ខណះក្លឹបមួយនេះក៏កំពុងចាប់អារម្មណ៏កីឡាករ Ousmane Dembele របស់ក្លឹប Barcelona ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី