James rodriguez ចង់សងសឹក Real Madrid នៅរដូវកាលក្រោយ

5891
  • James rodriguez ដែល​ជាប់​កុងត្រា​លក្ខណៈ​ខ្ចី​ជើង​រយៈពេល​ពីរ​ឆ្នាំ​នៅ Bayern Munich បាន​ស៊ុតបញ្ចូល​ទី​បាន​ចំនួន​មួយ​គ្រាប់ និង​បាន​បញ្ជូន​បាល់​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ក្នុង​ការប្រកួត​ទាំង​ពីរ​ជើង ប៉ុន្តែ Real Madrid នៅតែ​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៤-៣ ដដែល។ Bayern Munich យល់​ថា ពួកគេ​គួរតែ​ទទួល​បាន​បាល់​ពិន័យ ១១ ម៉ែត្រ​ចំពោះ​កំហុស​របស់ Marcelo ដែល​យក​ដៃ​ប៉ះ​បាល់​នៅ​ក្នុងការ​ប្រកួត​ជើង​ទី​ពីរ ប៉ុន្តែ​អាជ្ញា​កណ្តាល​មិនបាន​ផ្ដល់​បាល់​ពិន័យ​ដល់​ពួក​គេ​ឡើយ​។

    Image result for James

    James បាន​ប្រាប់​គេហ​ទំព័រ​ផ្លូវការ​របស់ Bundesliga បន្ទាប់​ពី Bayern ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ លើ FC Köln កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ថា៖ “ខ្ញុំ​គិត​ថា រហូត​ដល់​រដូវ​កាល​ក្រោយ អ្នក​គ្រប់គ្នា​នឹង​ភ្លេច​អំពី​បរាជ័យ​ក្រោម​ដៃ​របស់ Real ទៅ​តាម​វិធី​របស់​ពួក​គេ​រៀងៗ​ខ្លួន​។ ខ្ញុំ​មិន​គិតថា​វា​យុត្តិធម៌​នោះ​ទេ​។ យើង​ធ្វើបាន​យ៉ាង​ល្អ ដើម្បី​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បាល់​ទាត់​គឺ​បែប​នេះ​ឯង​នៅ​ពេល​ខ្លះ”។

    Image result for james rodriguez

    James បាន​ទទួល​ការ​កោត​សរសើរ​ជា​ច្រើន នៅ​ពេល​គាត់​មិន​ធ្វើការ​អបអរសាទរ​ពេល​ស៊ុត​បញ្ចូលទី និង​ការ​សម្រេច​ចិត្ត​មិន​បន្ត​លេង​ទៀត នៅ​ពេល Marco Asensio រង​របួស។ មនុស្ស​មួយចំនួន​បាន​ចោទ​សួរ​អំពី​ការប្តេជ្ញា​ចិត្ត​របស់​គាត់​ចំពោះ Bayern ប៉ុន្តែ​ឥឡូវ​នេះ​គាត់​បាន​លើកឡើង​ថា គាត់​ពិត​ជា​ចង់​ជួយ​ឲ្យ Bayern ស្ដារ​មុខ​មាត់​ឡើង​វិញ​ខ្លាំង​ណាស់​នៅ​រដូវ​កាល​ក្រោយ​។

    Image result for james rodriguez vs real madrid

    គាត់​បាន​បន្តទៀតថា៖ “ឥឡូវ​នេះ យើង​ត្រូវ​គិត​អំពី​ការ​សង​សឹក​នៅ Champions League នៅ​រដូវ​កាល​ក្រោយ”៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី