
ប្រធានក្លឹប Bordeaux នៅក្របខ័ណ្ឌ Ligue 1 និយាយថាខ្សែបម្រើស្លាប Malcom នៅតែអាចមានសង្ឃឹមសម្រាប់ការផ្លាស់ប្តូរទោះបីជាក្លឹបនៅ Bundesliga បដិសេធការចាប់អារម្មណ៍របស់ពួកគេក្នុងកិច្ចព្រមព្រៀងក៏ដោយ។
ប្រធានក្លិប Bordeaux លោក Stephane Martin បានទទូចថា Malcom អាចនៅតែរក្សាសុបិន្តរបស់ខ្លួននៅក្នុងការចូលរួមជាមួយក្លឹប Bayern Munich បើទោះបីជាក្រុមម្ចាស់ជើងឯក Bundesliga បដិសេធការចាប់អារម្មណ៍របស់ពួកគេក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ។
Malcom ដែលមានវ័យ ២១ ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅ Bayern នារដូវកាលក្ដៅខាងមុខនេះ ដើម្បីជំនួសដំណែងខ្សែបម្រើស្លាប Arjen Robben ។
គ្រូបង្វឹកក្លិប Bayern លោក Jupp Heynckes ថ្មីៗនេះបាននិយាយថាក្លឹបនេះមិនចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករវ័យក្មេង Malcom នេះទេ ខណះកីឡាកររូបនេះក៏មានទំនាក់ទំនងជាមួយ Arsenal និង Tottenham ផងដែរ ៕
ដោយ៖តារា