ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់សម្តេចក្រឡា ហោម ស ខេងលើកទី១៩ បានបញ្ចប់ដោយភាពជោគជ័យ

38154
  • ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់សម្តេចក្រឡា ហោម ស ខេងលើកទី១៩ បានបញ្ចប់ដោយភាពជោគជ័យ ដោយមានការអញ្ជើញជាអធិបតីភាពពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ហង្ស ជួនណារ៉ុន នាល្ងាចថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានជាតិ ។

    ឯកឧត្តម ស សុខា បានបញ្ជាក់ថា ឆ្លងកាត់ការប្រកួតប្រជែងរយៈពេល ៣ ថ្ងៃនេះ យើងមើលឃើញយុវជន មកពីបណ្តាលខេត្តភាគច្រើន គឺមានសមត្ថភាពអភិវឌ្ឍ រីកចំរើនខ្លាំងដែលនេះបានសរបញ្ជាក់ថា ការដាក់ទន់វិនិយោគរបស់សហព័ន្ធកន្លងមកនេះ គឺចាប់ផ្តើមទទួលបានផលផ្លែផ្កាជាបណ្តើៗហើយ។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ និងមន្រ្តីគណៈកម្មាការសហព័ន្ធ និងរៀបចំផែនការជម្រុញយកចិត្តទុកដាក់ពន្លឿនការអភិវឌ្ឍន៍យុវជនថ្នាលតាមបណ្តាលខេត្ត ឱ្យមានសក្កានុពល ដូចយុវជនដែលបណ្តុះបណ្តាល នៅរាជធានីភ្នំពេញ ដើម្បីឱ្យពួកគេប្រកួតប្រជែង ដោយសមត្ថភាពខ្ពស់ដូចគ្នា ចំរាញ់ឱ្យបានយុវជនដែលមានគុណភាពខ្ពស់ត្រៀមប្រកួតដណ្តើមមេដាយនៅស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម និង ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

    សូមបញ្ជាក់ថា ចំណាត់ថ្នាក់ វិញ្ញាសា ២នាក់ ទល់ ២នាក់ យុវនារី ចំណាត់លេខ១ បានទៅលើ ភៀត ផារិតា និង អាយ គឹមឆាយមកពីក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ។ ចំណាត់លេខ២ បានទៅលើ កីឡាការិនីគួន ឈានឈាន និង ហុង ស្រីនិច មកពីក្លិបក្រសួងការពារជាតិ ។វិញ្ញាសា ៣នាក់ ទល់ ៣នាក់ យុវជន ចំណាត់លេខ១ បានទៅលើក្លិប កំពង់សំណាញ់ និងចំណាត់លេខ២ បានទៅលើក្លិប មជហ ខ.ភ.ម ។ វិញ្ញាសា ៣នាក់ ទល់ ៣នាក់ នារីក្លិប ទីស្ដីការគណៈរដ្ឋមន្តនិងចមណាត់ថ្នាក់លេខ២ បានទៅលើក្លិប ទីស្ដីការគណៈរដ្ឋមន្ត្រី ។ វិញ្ញាសា ៣នាក់ ទល់ ៣នាក់ សមាគមចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបយោធភូមិភាគទី៥ និងចំណាត់លេខ២ បានទៅលើក្លិបកីឡាប៉េតង់ ២ធ្នូ ។ វិញ្ញាសា ៣នាក់ ទល់ ៣នាក់ វ័យចាស់ ចំណាត់ថ្នាក់លេខ១ បានទៅលើសាលាខេត្តស្វាយរៀង និងចំណាត់ថ្នាក់លេខ២ បានទៅលើទីស្តីការគណៈរដ្ឋមន្ត្រី ២ ។ វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ពានធំចំណាត់លេខ១ បានទៅលើក្លិបក្រសួងការពារជាតិ និងចំណាត់លេខ២ បានទៅលើសមាគមកីឡាប៉េតង់តាកែវ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី