ត្រៀមលុយទៅ!! ស្មាតហ្វូនបត់ដំបូងរបស់ Huawei នឹងចេញលក់នៅខែវិច្ឆិកា ជាមួយតម្លៃថ្លៃកប់ពពក

68235
  • ក្រុមហ៊ុន Huawei បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​​ស្មាតហ្វូន​បត់​​ដំបូង​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ប្រទេស​​ចិន ដែល​វា​នឹង​​ចេញ​លក់​នៅ​ប្រទេស​នេះ​នា​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ជា​មួយ​តម្លៃ​ ១៦ ៩៩៩ យ័ន (ស្មើ​ប្រមាណ ២ ៤០០​ដុល្លារ) ។

    ស្មាតហ្វូនបត់ Huawei Mate X មាន​បំពាក់​ដោយ​បន្ទះ​ឈីប Kirin 980, Modem Balong 5000 សម្រាប់​សេវា 5G, ថ្ម​ទំហំ ៤៥០០ mAh, ប្រើ​កាមេរ៉ា​ម៉ាក Leica និង​មាន​សមត្ថភាព​សាក​ថ្ម​ ៥៥ វ៉ាត់​ឯណោះ ។ មុខងារ​សំខាន់​ផ្សេង​ទៀត ​គឺ​​វា​មាន​អេក្រង់ ៨ អ៊ីញ នៅ​ពេល​វា​ចេញ ។ នៅ​ពេល​ដែល​បត់​វា​ក្លាយ​ជា​ស្មាតហ្វូន​មាន​អេក្រង់​ពីរ ដែល​អេក្រង់​មុខ​មាន​កម្រិត ៦,៦ អ៊ីញ និង​អេក្រង់​ក្រោយ​មាន​កម្រិត ៦,៣៨ អ៊ីញ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី