Ramos៖ ពួកយើងមិនទាត់បាល់ចេញក្រៅនោះទេ ព្រោះពួកយើងស្គាល់ចរិតរបស់ Suarez អស់ហើយ

17767
  • កីឡាកររបស់ក្លឹប Real Madrid បាន​បង្ក​ឲ្យ​មាន​ការខឹង​សម្បារ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​នៅ Camp Nou នៅពេល​ដែល​ពួកគេ​មិន​ព្រម​ទាត់​បាល់​ចេញ​ក្រៅ ខណៈ​ឃើញ Suarez ដួល​ដោយ​សារ​រង​របួស​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ភ្ញៀវ​ហើយ​នុះ។ ទោះជា​យ៉ាង​ណា​ក៏ដោយ Ramos បាន​និយាយ​ថា Real នឹង​មិន​ទាត់បាល់​ចេញ​ក្រៅ​ដើម្បី​ផ្អាក​ការប្រកួត​ទេ ព្រោះ​ពួក​គេ​ស្គាល់​អត្ត​ចរិត​របស់ Suarez យ៉ាង​ច្បាស់។

    Image result for Ramos with Suarez

    យោង​តាម​ទស្សនា​វដ្តី FourFourTwo កីឡាករ Ramos បាន​និយាយ​ថា៖ “រាល់​ពេល​ដែល​មាន​កីឡាករណា​ម្នាក់​ទទួល​រងរបួស​នៅ​ទី​លាន​ប្រកួត ហើយ​យើង​គិតថា​វា​មាន​សភាព​ធ្ងន់​ធ្ងរ នោះ​យើង​នឹង​ទាត់​បាល់​ចេញ​ក្រៅ។ វា​ជា​សញ្ញា​នៃ​ការ​គោរព ។ ប៉ុន្តែ ដោយ​សារ​យើង​ស្គាល់​ចរិត ស្តាយ៍ និង​បុគ្គលិក​លក្ខណៈ​របស់​គាត់​អស់​ទៅ​ហើយនោះ ខ្ញុំ​គិត​ថា​វាមិន​ចាំបាច់​ក្នុងការ​ធ្វើ​បែប​នេះ​ឡើយ​”។

    Image result for Ramos with Suarez

    ក្រុម Catalans (Barca) បាន​ធ្វើការ​ប្រកួត​នៅ​តង់​ទី​ពីរ​ជាមួយ Real ដោយ​មាន​កីឡាករ​តែ ១០ នាក់​ប៉ុណ្ណោះ បន្ទាប់​ពី Sergi Roberto ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការ​ប្រកួត ប៉ុន្តែ​ពួក​គេនៅតែ​អាច​ទទួល​បាន​លទ្ធផល​ស្មើ ដើម្បី​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ពួក​គេ​នៅ​ក្នុងលីគ​ក្នុង​រដូវកាល​នេះ​បាន​ដដែល។

    Image result for Ramos with Suarez

    Suarez និង Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​ម្នាក់​មួយ​គ្រាប់​នៅ​នាទី​ទី ១០ និង​ទី ១៤ មុន​ពេល Lionel Messi ជួយ​ឲ្យ Barcelona នាំ​មុខ​វិញ ហើយ Gareth Bale ក៏​បាន​ជួយ​ឲ្យ​ក្រុមភ្ញៀវ​តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង​ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី