Yaya Toure នៅតែបន្តលេងនៅក្របខ័ណ្ឌ Premier League ទោះបីចាកចេញពី Man City

18470
  • លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានបញ្ជាក់កាលពីសប្ដាហ៍មុនថាកីឡាករ Yaya Toure នឹងចាកចេញពីក្រុម Citizens ( Man City ) នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែបើទោះបីជាមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសចិនក៏ដោយក៏សេចក្តីរាយការណ៍ថ្មីៗ មួយបានបង្ហាញថារូបគេនឹងបន្តលេងនៅក្នុងក្របខ័ណ្ឌ Premier League ដ៏ដែល។

    Image result for Yaya Toure

    យោងទៅតាមសារព័ត៌មាន Manchester Evening News បានឲដឹងថា តារាបាល់ទាត់របស់ជម្រើសជាតិ កូតឌីវ័រ រូបនេះមិនមានគម្រោងចាកចេញពីប្រទេសអង់គ្លេសទេហើយលោកក៏មានសំណើពីក្លឹប Everton និង Huddersfield Town ផងដែរ ។

    Related image

    Toure បានចូលរួមជាមួយក្លឹបក្របខ័ណ្ឌ Premier League ពីក្លិប FC Barcelona កាលពីឆ្នាំ ២០១០ និងបានឈ្នះពានរង្វាន់ចំនួន ៨ លើក ក្នុងអំឡុងពេលដែលគាត់ស្នាក់នៅ Etihad ដែលរួមមានពានរង្វាន់លីកចំនួន ៣ ​, League Cup បីដង  FA Cup  និង Community Shield មួយដងដូចគ្នា ។

    Image result for Yaya Toure

    កីឡាករវ័យ ៣៤ ឆ្នាំរូបនេះដែលបានបង្ហាញខ្លួនត្រឹមតែ ១៦ ប្រកួតប៉ុណ្ណោះសម្រាប់ ក្លឹប Man City នារដូវកាលនេះ ប៉ុន្តែហាក់ដូចជាការជឿជាក់ថាគាត់នៅតែមានសមត្ថភាពលេងនៅលីគកំពូលអង់គ្លេសបើទោះបីជាមិនបានលេងពេញ ៩០ នាទី ជាមួយ Man City នៅរដូវកាលនេះក៏ដោយ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី