James Rodriguez បាននិយាយថា៖ អនាគតរបស់ខ្ញុំគឺនៅជាមួយក្លិប Bayern Munich

19025
  • ខ្សែបម្រើ James Rodriguez របស់ក្លិប Bayern Munich ដែលកំពុងខ្ចីជើងពីក្លិប Real Madrid បានបង្ហាញពីក្លឹបដែលលោកចង់លេង ក្រោយពីកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោកជាមួយនឹងក្លឹបម្ចាស់ជើងឯក Bundesliga ផុតកំណត់ទៅ។

    កីឡាករវ័យ ២៦ ឆ្នាំរូបនេះដែលបានចូលរួមក្នុងក្រុម Bavarian ( Bayern Munich ) នៅលើកិច្ចសន្យាខ្ចីជើងរយៈពេល ២ ឆ្នាំកាលពីខែកក្កដាឆ្នាំ ២០១៧ កន្លងទៅ បានបង្ហាញខ្លួនជាលក្ខណៈអន្តរជាតិបានមួយចំនួនក្នុងប៉ុន្មានខែថ្មីៗនេះហើយអាចចូលរួមជាមួយក្លិបនេះជាអចិន្ត្រៃក្នុងតម្លៃ ៤២ លានអឺរ៉ូ នៅរដូវកាលក្រោយ។ បន្ទាប់ពីជ័យជម្នះ ៣-១ របស់ក្រុម Bayern Munich លើក្រុម FC Koln កាលពីថ្ងៃសៅរ៍ កីឡាករអន្តរជាតិកូឡុំប៊ីត្រូវបានគេសួរថាតើផែនការអនាគតរបស់លោកទៅលេងនៅក្លឹបណា ? តើលោកកំពុងគិតអំពីការត្រលប់ទៅ Santiago Bernabeu ឬយ៉ាងណា?

    Image result for james

    Rodriguez បាននិយាយថា៖ “ខ្ញុំកំពុងធ្វើបានយ៉ាងល្អ ។ វាជាលីគដ៏ល្អមួយនៅក្នុងប្រទេសអាឡឺម៉ង់ ខ្ញុំបានមកដល់ជាមួយនឹងទស្សនៈខុសៗគ្នា។ ខ្ញុំ​កំពុង​តែ​មាន​អារម្មណ៍​ល្អ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងស្នាក់នៅទីនេះ។ ខ្ញុំសប្បាយចិត្តណាស់ “។

    Image result for james

    អតីតតារារបស់ក្លឹប Monaco រូបនេះបានបង្ហាញខ្លួន ៣៧ លើកឲក្រុម Bavarians នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់និងបញ្ចូនបាល់ឲគេស៊ុតបាន ១៤ លើក ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី