ញ៉ាក់សាច់!! Leicester City ធ្វើស៊ី Southampton បំបែកកំណត់ត្រាស៊ីច្រើនបំផុត ៩-០ (វីដេអូ)

28682
  • ក្រុម Leicester City បានបង្កើតប្រវត្តិសាស្ត្រកាលពីយប់ថ្ងៃសុក្រនេះ ជាមួយនឹងជ័យជម្នះដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងការផ្តួលក្រុម Southampton ក្នុងលទ្ធផល ៩-០ ។

    ក្រុមបិសាចក្រហម Manchester United ក៏ធ្លាប់បានបំបែកកំណត់ត្រាដ៏ធំបំផុតសម្រាប់ជ័យជម្នះ ៩ ទល់នឹង ០ របស់ពួកគេលើក្រុម Ipswich Town កាលពីខែមីនា ឆ្នាំ ១៩៩៥ ដែលរឿងនោះបានកើតឡើងនៅក្នុងកីឡដ្ឋាន Old Trafford ។ ចំណែកឯ ៩ គ្រាប់របស់អតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹប Leicester City រកបានដោយកីឡាករ Ayoze Perez និង Jamie Vardy ស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ម្នាក់ ( Hat-Trick ) ខណះ ៣ គ្រាប់ទៀតរកបានដោយកីឡាករ Ben Chilwell កីឡាករ Youri Tielemans និង Jame Maddison ។

    ជ័យជម្នះកាលពីយប់មិញនេះធ្វើឱ្យក្រុមរបស់លោក Brendan Rodgers ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ ២ បណ្តោះអាសន្ន លើក្រុមមេឃខៀវ Manchester City ដែលធ្វើការប្រកួតនារាត្រីនេះ ។ នារដូវកាលនេះ Leicester City ធ្វើបានល្អមែនទែន ដោយឆ្លងកាត់ ១០ ប្រកួត ឈ្នះ ៦ លើក ស្មើរ និងចាញ់ ២ ប្រកួតដូចគ្នា មាន ២០ពិន្ទុនៅក្នុងដៃ ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី