ជប៉ុនជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងចង់ឱ្យមានការហោះហើរត្រង់ពីជប៉ុនមកកម្ពុជា

75417
  • លោក Hiromi Tagawa ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents- JATA) ក្នុងជំនួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ុង រចនា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងឱកាសពិព័រណ៍ទេសចរណ៍ពិភពលោកជប៉ុន (JATA Travel Showcase 2019) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ។

    ទន្ទឹមនឹងការអបអរសាទរអំពីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ លោកប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន ដែលជាភ្នាក់ងារតែមួយគត់ និងជាសេនាធិការឲ្យរដ្ឋាភិបាលជប៉ុន ក្នុងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចុះគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ និងបានរៀបចំធ្វើផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ នៅសៀមរាបអង្គរ ។
    លោកបានសន្យាថា នឹងខិតខំជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាដល់សមាជិកសមាគមន៍របស់ខ្លូន ក៏ដូចជាជួយជំរុញឲ្យមានការហោះហើរត្រង់ពីប្រទេសជប៉ុន ទៅកម្ពុជាថែមទៀត ដោយបច្ចុប្បន្នទើបមានការហោះហើរប្រចាំថ្ងៃរវាងរាជធានីភ្នំពេញ  និងទីក្រុងតូក្យូប៉ុណ្ណោះ ។

    រូបតំណាង

    ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនអំពីភាពទាក់ទាញនៃទេសចរណ៍កម្ពុជាពិសេស ផលិតផលទេសចរណ៍បែបវប្បធម៌ បេតិកភណ្ឌ និងអេកូទេសចរណ៍។ លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុនជួយជំរុញការវិនិយោគលើវិស័យទេសចរណ៍ធម្មជាតិ និងសហគមន៍ផងដែរ ហើយភាគីជប៉ុនក៏បានកោតសរសើរដល់កម្ពុជា ដែលជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ ដោយទេសចរណ៍ប្រភេទនេះមិនត្រឹមតែជួយការពារធនធានធម្មជាតិ និងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាតិថែមទៀត ដែលប្រទេសជប៉ុនកំពុងតែយកចិត្តទុកដាក់ខ្លាំងបំផុត ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី