កីឡាករបាល់ទាត់ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌនៃបណ្តាលីគនៅប្រទេសអាស៊ាន

11662

យើងបានជ្រោតជ្រាបពត៌មានជាច្រើនដែលទាក់ទងនិង លីគកំពូលនៅតំបន់អឺរ៉ុប ដូចជា អង់គ្លេស អេស្ប៉ាញ បារាំង អាល្លឺ​ម៉ង អ៊ីតាលី ជាដើម នៅឡើយតែលីគតំបន់អាស៊ានរបស់យើង ក្នុងនោះក៏មានកម្ពុជារបស់យើងនៅក្នុងនោះដែរ។

មានសមាជិកចំនួន ១២ប្រទេស (បូកបន្ថែមអូស្ត្រាលី)ដែលឋិតនៅក្រោមការគ្រប់គ្រងរួមរបស់សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ AFF-ASEAN Football Federation ដែលកំពុងតែមានសកម្មភាពយ៉ាងមមាញឹកក្នុងការលើកតម្កើងវិស័យបាល់ទាត់របស់ប្រទេសផងខ្លួនតាមរយៈការប្រកួតជាលក្ខណៈអន្តរជាតិរវាងកីឡាករជម្រើសជាតិនីមួយៗ និងការប្រកួតប្រជែងដណ្តើមពានរង្វាន់ក្របខណ្ឌ័នៅតាមបណ្តារប្រទេសដែលជាសមាជិកទាំងនោះផងដែរ។ ឆ្លៀតឳកាសនេះយើងសូមលើកយកកីឡាករដែលបានស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅកាលពីរដូវកាល ២០១៧ក្នុងក្របខណ្ឌ័បាល់ទាត់របស់បណ្តាប្រទេសដែលជាសមាជិក AFF ដូចតទៅ៖

១.Myanmar National League (មីយ៉ាន់ម៉ា) កីឡាករនីហ្សេរីយ៉ា Christopher Chizoba របស់ក្លិប Shan United និងកីឡាករលីបេរីយ៉ា Keith Nah របស់ក្លិប Ayeyawady United ស៊ុតបញ្ចូលទីបាន ១៥គ្រាប់។
២.V-League 1 (វៀតណាម) កីឡាករវៀតណាម Nguyen Anh Duc របស់ក្លិប Becamex Binh Duong ស៊ុតបញ្ចូលទីបាន ១៧​គ្រាប់។
៣.A League (អូស្ត្រាលី) កីឡាករប្រេស៊ីល Bobo របស់ក្លិប Sydney FC ស៊ុតបញ្ចូលទី ១៨គ្រាប់(នៅសល់មួយប្រកួតទៀតទើបចប់រដូវកាល)។
៤.S-League (សិង្ហបូរី) កីឡាករជប៉ុន Tsubasa Sano របស់ក្លិប Albirex Niigataស៊ុតបញ្ចូលទីបាន ២៦គ្រាប់។
៥.Philippines Football League (ហ្វ៊ីលីពីន) កីឡាករអេស្ប៉ាញ Bienvenido Marañón Morejón របស់ក្លិប Ceres-Negros ស៊ុតបញ្ចូលទីបាន ២២គ្រាប់។
៦.Malaysia Super League (ម៉ាឡេស៊ី) កីឡាករលីបង់ Mohammed Mahmoud Ghaddar របស់ក្លិប Kelantan និង Johor Darul ស៊ុតបញ្ចូលទីបាន ២៣គ្រាប់។
៧.Cambodian League (កម្ពុជា) កីឡាករអ៊ូហ្កាន់ដា Atuheire Kipson របស់ក្លិប Nagaworld ស៊ុតបញ្ចូលទីបាន ២៨គ្រាប់
៨.Liga 1 (ឥណ្ឌូនេស៊ី) កីឡាករហូឡង់ Sylvano Comvalius របស់ក្លិប Bali United ស៊ុតបញ្ចូលទីបាន ៣៧គ្រាប់។
៩.Thai League 1 (ថៃ) ) កីឡាករម៉ុងតេណេក្រូ Dragan Bošković របស់ក្លិប Bangkok United ស៊ុតបញ្ចូលទីបាន ៣៨គ្រាប់។
១០.ប្រទេសទីម័រនៅពុំទាន់បើកការប្រកួតបាល់ទាត់ក្របខណ្ឌ័អាជីពឡើងវិញនៅឡើយទេ។
Brunei Super League (ប្រ៊ុយនេ ពុំមានព័ត៌មានជាក់លាក់)។
១១.Lao Premier League (ឡាវពុំមានព័ត៌មានជាក់លាក់)។

លីគថៃគឺជាអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេ ហើយលីគមីយ៉ានម៉ាជាអ្នករកគ្រាប់បាល់បានតិចជាងគេ ចំណែកឯលីក កម្ពុជាយើងគឺឈនៅលំដាប់ថ្នាក់ទី ៣។ ខណៈនេះដែរក្របខណ័្ឌបាល់ទាត់របស់បណ្តាប្រទេសនៅអាស៊ានបានចាប់ផ្តើមបន្តរដូវកាលថ្មីរបស់ខ្លួនហើយ សូមផ្សាភ្ជាប់ពត៌បាល់ទាត់អាស៊ានក៏ដូចជាបាល់ទាត់កម្ពុជាជាមួយពួកយើង។

ដោយ៖ តារា

ប្រភព៖ foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី