វិរៈបុរសបាល់ទាត់វៀតណាម Le Cong Vinh បានប្រកាសលាឈប់ពីតំណែងប្រធានស្តីទីក្លិប HCM City ហើយ

41114
  • វិរៈបុរសបាល់ទាត់វៀតណាម Le Cong Vinh បានប្រកាសលាឈប់ពីតំណែងប្រធានស្តីទីក្លិប HCM City ហើយ ក្រោយដឹកនាំបាន១៧ខែ។ Cong Vinh បានចូលមកជ្រោមជ្រែងក្លិបនៅ V league 1 មួយនេះ តាំងពីដើមឆ្នាំ គ្រាដែលគេភ្ជួរស្បែកជើងពីវាលស្មៅ។

    Image result for Le Cong Vinh

    សមឹទ្ធផលដែលគេធ្វើបានឲ្យក្លិបគេ ទាក់ចិត្តអតីតគ្រូជម្រើសជាតិវៀតណាម Toshiya Miura មកដឹកនាំ។ ក្រៅពីនេះ ក៏មានការកោះហៅកីឡាករក្មេងៗចូលក្រុម។ លើសពីនេះទៀតគឺ ខែមុននេះគេបានប្រកាសគម្រោងចាយលុយជិត២លានដុល្លារដើម្បីជុសជុលស្តាត។

    Image result for Le Cong Vinh

    Hochiminh City FC កាលពីរដូវកាលមុនបានបញ្ចប់ចំណាត់ថ្នាក់ទី១២នៅលីគកំពូលវៀតណាម។ សម្រាប់រដូវកាលថ្មីនេះ ពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្រោយប្រកួតបាន៦សប្តាហ៍ ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី