Chelsea ពិចារណាដេញថ្លៃនាំយកតារាជើងស៊ុត Piatek ពី AC Milan នាខែមករានេះ

23872
  • យោងតាម Calciomercato បានឱ្យដឹងថា ក្រុម Chelsea ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការដេញថ្លៃខ្សែប្រយុទ្ធ Krzysztof Piatek របស់ក្រុម AC Milan នេះប្រសិនបើបទពិន័យការផ្ទេរកីឡាកររបស់ពួកគេត្រូវបានរំសាយនៅក្នុងខែមករា ឆ្នាំ២០២០ ។

    ក្លឹបយក្សនៅក្របខណ្ឌ Premier League ក្រុមតោខៀវ Chelsea ត្រូវបានសហព័ន្ធបាល់ទាត់ជាតិអង់គ្លេសហាមឃាត់មិនឱ្យចុះហត្ថលេខាលើកីឡាករចំនួនមួយរដូវកាល ( ២០១៩/២០២០ ) សម្រាប់ការរំលោភបំពានច្បាប់ទាក់ទងនឹងការចុះហត្ថលេខាលើកីឡាករបរទេសដែលមានអាយុក្រោម ១៨ ឆ្នាំ ។

    ទោះយ៉ាងណាពួកគេមានទំនុកខ្ពស់ចិត្តថា បម្រាមហាមមិនឱ្យនាំយកកីឡាករនោះនឹងត្រូវដកចេញទាន់ពេលវេលាសម្រាប់ទីផ្សាដោះដូរកីឡាករនៅរដូវរងានេះ ហើយប្រសិនបើ Chelsea អាចរួចផុតពិន័យនេះពិតមែន នោះពួកគេនឹងធ្វើការដេញថ្លៃក្នុងកញ្ចប់ទឹកប្រាក់ ៣៥ លានអឺរ៉ូ (៣០ លានផោន / ៣៨ លានដុល្លារ) សម្រាប់ការនាំយកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Piatek ចេញពីក្លឹប AC Milan ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី