ញ៉ាក់សាច់!! អ្នកគាំទ្ររាប់ពាន់នាក់មកទទួល​ស្វាគមន៍​ G-Dragon ក្រោយ​បញ្ចប់​កាតព្វកិច្ច​យោធា​

110156
  • កំពូលតារា​ចម្រៀងដ៏ល្បីកូរ៉េ លោក G-Dragon បាន​បញ្ចប់​កាតព្វកិច្ច​យោធា​របស់​លោក​ជា​ផ្លូវការ ក្រោយ​បំពេញ​ភារកិច្ច​ជូន​ជាតិ​ដោយ​ជោគជ័យ ។ ក្នុងអំឡុង​ពេល​ចាកចេញ តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​ស្វាគមន៍​ទទួល​ដោយ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ ដែល​ខំ​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិសទី ។

    ក្រោយ​ពី​ឃើញ​អ្នក​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ស្រែក​ហៅ​ឈ្មោះ​លោក​បែប​នេះ G-Dragon មិន​អាច​ដាក់​ភ្នែក​ចោល​អ្នក​គាំទ្រ​សោះ​ឡើយ អំឡុង​ពេល​លោក​ធ្វើ​កិច្ច​សម្ភាស​នោះ ។ លោក​ក៏​ចាប់​ផ្ដើម​ភ្នែក​ក្រហម និង​ទប់​ទឹកភ្នែក​មិន​ជាប់ ខណៈ​ក្រឡេក​ទៅ​ឃើញ​អ្នក​គាំទ្រ​បែប​នេះ ។ ជា​ការ​តប​ស្នង​នៃ​ក្ដី​ស្រឡាញ់​របស់​អ្នក​គាំទ្រ​ដែល​មាន​ចំពោះ​លោក មេ​ក្រុម BIGBANG រូប​នេះ​សន្យា​នឹង​ខិត​ខំ​ប្រឹង​ធ្វើ​ការ​ឲ្យ​អ្នក​ពី​សមត្ថភាព ដោយ​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី