កុំឱ្យច្រឡំគេ! តារាចម្រៀងវ័យ ១៧ឆ្នាំ Billie បើមិនបានតែងខ្លនបែកស្លូយ គឺចេញក្រៅមិនរួច

418329
  • ក្នុងវ័យត្រឹមតែ១៧ឆ្នាំ តារាស្រី Billie Eilish បានធ្វើឲ្យអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក ទទួលស្គាល់ពីសមត្ថភាពដ៏ល្អ ក្នុងការនិពន្ធបទចម្រៀង ជាពិសេសទឹកដមសំឡេងដ៏ពីរោះ របស់នាងផ្ទាល់តែម្តង ។ ក្រៅពីភាពប៉ិនប្រសប់ទាក់ទងនឹងផ្នែកចម្រៀង Billie បានធ្វើឲ្យបណ្តាអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើស្ទាយ៍ស្លៀកពាក់របស់នាងផងដែរ ។ ជាទូទៅនៅក្នុងវីដេអូចម្រៀង ឬ រាល់ពេលប្រគំតន្ត្រីនានា គេសង្កេតឃើញថា នាងតែងតែស្លៀកសម្លៀកបំពាក់ប្លែកៗ បែបរញ៉េរញ៉ៃ រលុងៗ និងមានពណ៌ឆើតៗ ។

    ព្រោះតែឃើញការតុបតែងខ្លូនបែបនេះរបស់ Billie ញឹកញាប់ពេក ទើបធ្វើឲ្យអ្នកគាំទ្រស៊ាំភ្នែកនឹងស្ទាយ៍បែបនេះ រហូតស្ទើរតែមិនអាចស្រម៉ៃចេញរូបភាព នៅពេលដែលនាងស្លៀកពាក់បែបធម្មតាបាន ។ ជាក់ស្តែង បើក្រឡេកមកមើលពីរូបសម្រស់ នៅពេលដែលនាងស្លៀកពាក់បែបធម្មតាវិញ ឃើញថា តារាចម្រៀងស្រីរូបនេះ មានភាពស្រស់ស្អាត និងទាក់ទាញមិនណយនោះទេ ។ ប៉ុន្តែក៏អាចនិយាយបានដូចគ្នាថា រូបថតនៅពេលដែលតែងខ្លួនធម្មតាៗ សាមញ្ញៗ គឺជារូបដែលពិបាករកបំផុត ព្រោះនាងកម្រនឹងតែងខ្លួនបែបនេះណាស់ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី