មិនធម្មតា!! ព្រោះតែ YouTube ធ្វើឱ្យនារីចិនក្រីក្រម្នាក់ក្លាយជាសេដ្ឋីទាំងវ័យក្មេង

103979
  • បណ្ដាញ​ព័ត៌មាន Dianshangbao បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ធ្វើ​វីដេអូ​​ពីស្រុក​ស្រែ ក៏​ដូច​ជា​វប្បធម៌​ចិន​ឈ្មោះ Li Ziqi បាន​ក្លាយ​ជា​មហាសេដ្ឋី​រួច​ហើយ ដោយ​មាន​ទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​ទោះ​បី​ជា​នៅ​មាន​វ័យ​ក្មេង​ក៏​ដោយ។ ចំណូល​ប្រចាំ​ឆ្នាំ​របស់​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩០ អាច​រក​បាន​ពី ​៧ ទៅ​ ៨​លាន​ដុល្លារ ហើយ​គិត​មក​ដល់​ជិត​ចុង​ឆ្នាំ​២០១៩​នេះ ទ្រព្យ​សម្បត្តិ​របស់​នាង​មាន​ប្រមាណ​រាប់​សិប​លាន​ដុល្លារ ។

    ក្រៅ​ពី​ចំណូល​ពី​ការ​​ដែល​ទស្សនិក​ជន​មើល​វីដេអូ​របស់​ខ្លួន ស្រី​ស្អាត​រូប​នេះ​ក៏​ចាប់​ផ្ដើម​លក់​ម្ហូប​អាហារ​ដែល​​នាង​ធ្វើ​ក្នុង​វីដេអូ​ដូច​គ្នា ។ នារី​វ័យ ២៩ឆ្នាំ​រូប​នេះ ធំ​ដឹង​ក្ដី​ឡើង​ក្នុង​គ្រួសារ​អ្នក​ក្រ​មួយ នៅ​តំបន់​ដាច់​ស្រយាល​ខេត្ត Si Chuan ប្រទេស​ចិន ។ ម្ដាយ​ស្លាប់​ចោល ឪពុក​មាន​ប្រពន្ធ​ថ្មី តាំង​ពី​តូច ​គឺ​ត្រូវ​បាន​តា​យាយ​ជា​អ្នក​ចិញ្ចឹម។ មុន​ពេល​ធ្វើ​វីដេអូ នាង​បាន​ប្រឡូក​អស់​ហើយ រាល់​ការងារ​ពលកម្ម​នៅ​ទីក្រុង ដើម្បី​ផ្ញើ​លុយ​ឲ្យ​យាយ។​ ឆ្នាំ​២០១២ នៅ​ពេល​យាយ​ឈឺ​ធ្ងន់ ហើយ​មិន​មាន​អ្នក​មើល នាង​ត្រូវ​ចោល​ការងារ​នៅ​​ទីក្រុង​ ហើយ​មក​ស្រុក​មើល​យាយ ។

    នៅពេល​ទំនេរ​ក៏​ធ្វើ​វីដេអូ​ពីជីវិត​នៅ​ស្រុក​ស្រែ សូម្បី​តែ​នាង​ផ្ទាល់​ក៏​មិន​ជឿ​ថា ​មាន​អ្នក​ចូល​ចិត្ត​មើលវីដេអូ​របស់​ខ្លួន​ដូច​នេះ​ដែរ ។ បច្ចុប្បន្ន Ziqi មាន​អ្នក​គាំទ្រ​ជាង​ ១០​លាន​នាក់​លើ​បណ្ដាញ​សង្គម Weibo និង​ ៥​លាន​នាក់​លើ Youtube ដោយ​គ្រប់​វីដេអូ​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការ​ទស្សនា​រាប់​លាន​ដង ៕

    ទស្សនាវីដេអូរបស់នាងទាំងអស់គ្នា៖

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី