តើពូលណាខ្លះជាពូលមរណះនៅក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០១៩ ?

7444

ប្រទេសស្ថិតនៅអាស៊ីបូព៌ាដែលមានប្រទេសចិននិងកូរ៉េខាងត្បូងត្រូវបានស្ថិតនៅក្នុងពូល C រួមជាមួយក្រុម កៀហ្ស៊ីស៊ីស្ថាន និង ហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅអារ៉ាប់អេមីរ៉ាតអារ៉ាប់រួមនៅក្នុងខែមករា ខាងមុខនេះ។

Image result for 2019 AFC Asian Cup group stage

ការចាប់ឆ្នោតដែលត្រូវបានប្រារព្ធនៅថ្ងៃទី ៤ ខែ ឧសភា នៅសណ្ឋាគារ Armani ក្នុងទីក្រុងឌូបៃក៏បានឃើញក្រុមម្ចាស់ជើងឯកបួនសម័យកាល ជប៉ុន ស្ថិតនៅជាមួយក្រុម អ៊ូសបេគីស្ថាន, អូម៉ាន និង តូនីស្ថាន  ក្នុងពូល F ។ ក្រុមការពារជើងឯក អូស្ត្រាលី ត្រូវបានស្ថិតនៅក្នុងពូល B ដែលរួមមានប្រទេសស៊ីរី , ប៉ាឡេស្ទីន និង ហ្ស៊កដានី ។

Image result for 2019 AFC Asian Cup group stage

ក្រុមម្ចាស់ផ្ទះអារ៉ាប់រួមនឹងចាប់ផ្តើមការប្រកួតជាមួយនឹង បារ៉ែន នៅថ្ងៃទី ៥ ខែ មករា ដែលនៅក្នុងពូល A មុនពេលទៅប្រកួតជាមួយ ថៃ និង ឥណ្ឌា។ អ៊ីរ៉ង់ ក៏កំពុងដឹកនាំពូល D ជាមួយប្រទេស អ៊ីរ៉ាក់ , វៀតណាម និង យេម៉ែន ខណៈ អារ៉ាប៊ីសាអ៊ូឌីត ចូលរួមជាមួយ កាតា , លីបង់ និង កូរ៉េខាងជើង នៅក្នុងពូល E ។ បន្ទាប់ពីការប្រកួតជម្រុះតាមពូលក្រុមពីរក្រុមកំពូលៗ ក្នុងពូលនីមួយៗ និង ក្រុមទាំងបីដែលល្អបំផុតនឹងឈានទៅប្រកួតក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ។

Image result for 2019 AFC Asian Cup group stage

ការប្រកួត AFC Asian Cup ឆ្នាំ 2019 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែ មករា ដល់ថ្ងៃទី ១ ខែ កុម្ភៈ ដោយការប្រកួតនេះបានប្រព្រឹត្តទៅនៅក្នុងកីឡដ្ឋានចំនួន ៨ ក្នុងទីក្រុងធំៗ ចំនួន ៤ ដែលស្ថិតនៅប្រទេស អារ៉ាប់អេមីរ៉ាតអារ៉ាប់រួម ៕

ដោយ៖តារា

ប្រភព :
football-tribe
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី