Lewandowski ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Bundesliga ដែលស៊ុតបញ្ចូលទី៩ប្រកួតជាប់ៗគ្នា

42520
  • ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich បានបង្កើតប្រវត្តិសាស្ត្រក្នុងក្របខ័ណ្ឌ Bundesliga ( លីគកំពូលអាល្លឺម៉ង់ ) ដោយបានក្លាយជាកីឡាករដំបូងគេដែលបានស៊ុតបញ្ចូលទីជាប់ៗគ្នាក្នុងប្រកួត ៩ ជាប់ៗគ្នានៅដើមរដូវកាលនេះ ។

    កីឡាករអន្តរជាតិប៉ូឡូញវ័យ ៣១ឆ្នាំរូបនេះតែងតែបង្ហាញភាពលេចធ្លោពេញមួយអាជីពរបស់គាត់នៅក្នុងបាល់ទាត់អាឡឺម៉ង់ ។ ជាមួយទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងក្លឹប Borussia Dortmund បានធ្វើឱ្យគាត់ផ្ទេរទៅកាន់ទឹកដី Allianz Arena កាលពីឆ្នាំ ២០១៤ ។

    Lewandowski កាន់តែបង្ហាញទម្រង់លេងល្អជាមួយនឹងក្រុម Bayern Munich ខណះឥឡូវនេះគាត់បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយទៀតនៅក្នុងអាជីពរបស់គាត់ ។ Benjamin Pavard បានស៊ុតបញ្ចូលទីនាំមុខមួយគ្រាប់នៅក្នុងតង់ទី ១ មុនពេលដែល Lewandowski ស៊ុតបញ្ចូលទីគ្រាប់ទី១៣ របស់ខ្លួននៅនាទី ៥៣ ដើម្បីជួយឱ្យ Bayern Munich បន្តជ័យជម្នះរបស់ខ្លួនលើក្រុម Union Berlin ក្នុងលទ្ធផល ២-១ ។

    សូមឱ្យដឹងផងដែរថា Robert Lewandowski បានក្លាយជាកីឡាករដំបូងគេបង្អស់នៅក្នុងក្របខ័ណ្ឌ Bundesliga ដែលអាចស៊ុតបញ្ចូលទីចំនួន ៩ ប្រកួតជាប់ៗគ្នា ។ ចាប់តាំងពីចូលរួមជាមួយ Bayern Munich មក Lewandowski បានក្លាយជាម៉ាស៊ីនរកគ្រាប់ជូនក្លឹប ខណះបង្ហាញខ្លួនបានចំនួន ២៥៦ ប្រកួត រកបាន ២១០គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី