Eden Hazard បដិសេធមិនចូលរួមជាមួយក្លឹបបីសាចក្រហម Manchester United

15954
  • ខ្សែប្រយុទ្ធបែលហ្ស៊ិក Eden Hazard មិនទាន់ចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមតោខៀវ Chelsea នៅឡើយទេ ប៉ុន្តែគាត់និយាយថាមិនមានឱកាសអ្វីដែលគាត់នឹងចាកចេញហើយចូលរួមជាមួយក្រុមបិសាចក្រហមនោះទេ។ អ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United សង្ឃឹមថាក្រុមរបស់ពួកគេនឹងទាក់ទាញ Eden Hazard ឱ្យទៅលេងនៅទឹកដី Old Trafford នៅរដូវកាលក្រោយនេះ ។

    Image result for Hazard

    Hazard គឺជាកីឡាករសំខាន់ម្នាក់សម្រាប់ក្រុមតោខៀវចាប់តាំងពីទិញពី Lille FC កាលពី ៦ ឆ្នាំមុន។ ការផ្លាស់ប្តូរទៅលេងនៅ Man United ត្រូវបានចាប់អារម្មណ៍ដោយអតីតគ្រូបង្វឹករបស់ខ្លួន លោក Jose Mourinho ដែលកំពុងសម្លឹងនាំយកឱ្យបិសាចក្រហមនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលក្រោយ។ ប៉ុន្តែ Hazard បានច្រានចោលនូវពាក្យចរចាអារ៉ាមនៃការផ្លាស់ប្តូរទៅទឹកដី Old Trafford នេះ។

    Image result for Hazard

    កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះបានបង្ហាញពីការកាត់សក់ថ្មីរបស់គាត់នៅលើស្ទ្រីម ដោយកំពុងឡាយផ្ទាល់នៅលើបណ្តាញសង្គមហើយមានអ្នកខមមិនលើកទឹកចិត្តឱ្យគាត់ ផ្ទេរមក Man United ប៉ុន្តែគាត់បានគ្រវីក្បាលភ្លាមដោយនិយាយថា “មិនមានឱកាស” មុនពេលផ្ទុះចេញសើច។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះត្រូវបានចុះកុងត្រាជាមួយក្រុម Chelsea រហូតដល់ឆ្នាំ ២០២០ ប៉ុន្តែគេរំពឹងថានឹងត្រូវបន្តកុងត្រាថ្មីជំនួសឱ្យការផ្លាស់ប្តូរ ។

    Hazard បានស៊ុតបញ្ចូលទីបានចំនួន ១៦ គ្រាប់ នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមរបស់លោក Antonio Conte ដែលបានឈរនៅលេខ ៥ ក្នុងលីគ ដែលនៅក្រោមត្រឹមតែពីរពិន្ទុប៉ុណ្នោះពីក្រុមលេខ ៤  Tottenham ខណះនៅសល់ពីរប្រកួតក្នុងដៃ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី