
លោក Josep Maria Bartomeu ប្រធានក្លឹបអ្នកមានបុណ្យបានអះអាងថា Barcelona មិនដែលបានទទួលទូរស័ព្ទពីក្លឹបគូប្រជែងដើម្បីសួរនាំពីតម្លៃខ្លួនរបស់ Lionel Messi នោះទេ។ លោកបាននិយាយថា៖ “កន្លងមកមិនដែលមាននរណាទូរស័ព្ទមកសួរនាំពីតម្លៃខ្លួនរបស់ Lionel Messi នោះទេ”។
លោក Bartomeu ជឿជាក់ថា Messi នឹងមានឱកាសក្នុងការឈ្នះជើងឯក Champion League ច្រើនទៀត ជាមួយ Barcelona។ គិតចាប់ពីឆ្នាំ ២០១១ មក Barcelona ទើបតែបានឈ្នះជើងឯក Champion League ម្តងគត់។
លោកបានបន្ថែមទៀតថា៖ “នៅមានពេលច្រើនទៀតសម្រាប់ Messi ក្នុងការឈ្នះជើងឯក Champion League ទម្រាំតែរូបគេចូលនិវត្តន៍”។
លោកក៏បានបន្ថែមផងដែរថា៖ “Real Madrid គេធ្វើបានល្អណាស់ក្នុងរឿងនេះកន្លងមក ដូចនេះ Barca ក៏ត្រូវតែខំប្រឹងបន្ថែមទៀតដើម្បីទទួលបានលទ្ធផលល្អជាងនេះ”៕
ដោយ៖តារា