នាយកក្លឹប AC Milan ៖ Zlatan មិនហ៊ានវិលត្រឡប់មកអ៊ីតាលីវិញនោះទេ ព្រោះខ្លាចអង្គុយបម្រុង

20357
  • នាយកក្លឹប AC Milan លោក Paolo Maldini ជឿជាក់ថា ការភ័យខ្លាចអាចធ្វើឱ្យ Zlatan Ibrahimovic មិនហ៊ានវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Serie A វិញ ។ ស្របពេលដែលកិច្ចសន្យារបស់កំពូលតារាឆ្នើមរបស់ក្លឹប LA Galaxy គឺកីឡាករ Ibrahimovic នឹងត្រូវផុតកំណត់ចុងឆ្នាំនេះ ហើយអតីតខ្សែប្រយុទ្ធរបស់ក្លិប AC Milan , Inter Milan និង Juventus ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ប្រទេសអ៊ីតាលីសារជាថ្មី ។

    Ibrahimovic ដែលក្រុមរបស់លោកត្រូវបានជម្រុះចេញពីការប្រកួតជម្រុះក្របខ័ណ្ឌ MLS ក្រោមថ្វីជើងក្រុម Los Angeles FC បានអះអាងថា លោកនឹងរកបាន ២០ គ្រាប់ក្នុងមួយរដូវកាលនៅ Serie A ចំពេលមានការកើនឡើងនៃទំនាក់ទំនងជាមួយ Napoli, Bologna និង Inter ។ លទ្ធភាពនៃការវិលត្រឡប់របស់ Ibrahimovic ទៅកាន់ក្លឹបចាស់ AC Milan ក៏ត្រូវបានគេលើកឡើងផងដែរថា ខណះក្រុមយក្សរបស់អ៊ីតាលីមួយនេះកំពុងជួបប្រទះបញ្ហាការរកគ្រាប់ជាខ្លាំង តែទោះបីជាយ៉ាងណាក៏ដោយលោក Maldini ថា Zlatan ពិបាកនឹងវិលត្រឡប់មកកាន់អ៊ីតាលីវិញណាស់នៅអាយុ ៣៨ ឆ្នាំ ។

    លោក Maldini បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ Ibra នឹងក្លាយជាក្តីសុបិនមួយសម្រាប់ហេតុផលជាច្រើន ប៉ុន្តែខ្ញុំគិតថា នៅក្នុងគំនិតរបស់គាត់មានការភ័យខ្លាចបន្តិចបន្តួច ដែលថាគាត់នឹងមិនមែនជាមនុស្សលេចធ្លោនោះទេនៅអាយុរបស់ Ibra ។ ខ្ញុំចាំថា នៅពេលដែលអតីតគ្រូបង្វឹកក្រុម AC Milan លោក Carlo Ancelotti បានដាក់ខ្ញុំលេងជាកីឡាករបម្រុង ហើយនោះជាពេលដែលខ្ញុំដឹង ខ្ញុំមិនអាចទទួលយករដូវកាលបែបនេះទេ ។ ខ្ញុំមិនដឹងថា តើ Ibra អាចទទួលយកបានដែរឬទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី