Pahang FA សម្រេចចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក្រោមហេតុផលមួយនេះ

41151
  • ក្លិប Pahang FA បានសម្រេចចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក្រោយរួមរស់បានជាងកន្លះឆ្នាំ។

    Image result for ចាន់ វឌ្ឍនាកា

    មូលហេតុចម្បងដែលជម្រុញឲ្យក្លិបធ្វើបែបនេះគឺ ដើម្បីទិញកីឡា Issey Nakajima មកបំពេញតំបន់ប្រយុទ្ធខាងលើ។ វឌ្ឍនាកា ថ្វីបើត្រូវបានគេមើលឃើញល្អនៅតំបន់បម្រើដែលគ្រូដាក់ឲ្យលេង ប៉ុន្តែនៅមិនគ្រប់គ្រាន់តាមអ្វីដែល Pahang ត្រូវការ។ ការទាមទារខ្ពស់បែបនេះគឺដោយសារ កីឡាករប្រាក់ខែខ្ពស់ជាងគេទី២ក្នុងក្លិបរូបនេះ ស្ថិតក្នុងកូតាកីឡាករបរទេស ដែលដាច់ខាតត្រូវតែល្អខ្លាំង ជាងកីឡាករក្នុងស្រុក។

    Related image

    បេក្ខភាពជំនួសមកវិញគឺ ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Issey Nakajima ដែលកំពុងលេងឲ្យ Terengganu FA បាន៦១ប្រកួត និងស៊ុតបាន៣២គ្រាប់។

    Image may contain: 2 people, people playing sports and outdoor

    វឌ្ឍនាកា ជាកីឡាករកម្ពុជាទី២ ដែលចាកចេញពីម៉ាឡេស៊ី បន្ទាប់ពី PKNP បញ្ចប់កុងត្រា កែវ សុខផេង កាលពីពេលថ្មីៗនេះ។ ក្រៅពីនេះ កៅអី ប្រាក់ មុន្នីឧត្តម នៅក្លិបបាតតារាង Negeri Sembilan ក៏កំពុងក្តៅផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី