Zidane បាន​អះអាង​ដល់​អ្នក​គាំទ្រ​ថា ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Ronaldo នឹង​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់ៗ​នេះ

29533
  • Ronaldo បាន​ស៊ុត​បញ្ចូល​ទី​តាម​ស្មើវិញ​ក្នុង​ការ​ប្រកួត​នៅ​ក្រប​ខណ្ឌ La Liga កាល​ពី​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​គាត់​ត្រូវ​ប្ដូរចេញ​វិញ​ក្នុង​តង់ទី​មួយ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ Gerard Pique ខណៈ​ពេល​ស៊ុត​បាល់​បញ្ចូល​ទី។

    Image result for zidane with ronaldo

    កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ការប្រកួត​នៅ​ម៉ោង​សម្រាក បើ​ទោះ​បី​ជាក្រុម Los Blancos (Real) មាន​ប្រៀប​លើ​គូ​ប្រកួត ក្រោយ​ពី Sergio Roberto ទទួល​បានកាត​ក្រហម​ក៏​ដោយ។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ Barca បាន​ធ្វើការ​នាំ​មុខ​ម្ដង​ទៀត​ក្នុង​លទ្ធផល ២-១ តាម​រយៈ​គ្រាប់​បាល់​របស់ Lionel Messi មុន​ពេល​ដែល Gareth Bale ធ្វើ​បាន​សម្រេច​គ្រាប់​បាល់​ទី​ពីរ ដើម្បី​ជួយ​ឱ្យ​លទ្ធផល​បញ្ចប់​ត្រឹម ២-២ នៅ​រាត្រី​នោះ។

    Image result for ronaldo vs EL clasico 2018

    ខណៈការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ Liverpool នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ រួម​ជា​មួយនឹង​ព្រឹត្តិការ​បាល់​ទាត់​ពិភព​លោក FIFA World Cup ឆ្នាំ ២០១៨ ផង​នោះ មាន​ការ​ព្រួយបារម្ភ​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ Real និង​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់។

    Related image

    ប៉ុន្តែ Zidane បាន​អះអាង​ដល់​អ្នក​គាំទ្រ​ថា ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​រូប​នេះ​នឹង​ជា​សះស្បើយ​វិញក្នុង​ពេល​ឆាប់ៗ​នេះ។ គាត់​បាន​ប្រាប់​កាសែត Marca ថា៖ “វា​មិន​មាន​ជា​រឿង​ល្អ​នោះ​ទេ​ខណៈ​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​គ្រាន់តែ​ជា​របួស​តិចតួច​ប៉ុណ្ណោះ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ។ សូម​កុំបារម្ភ​អំពី​ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​អី គាត់​នឹង​អាច​ចូល​លេង​បាន​វិញ”។

    Image result for ronaldo vs EL clasico 2018

    លោកបន្តថា៖”ខ្ញុំ​មិន​អាចប្រាប់​អ្នក​បាន​ថា​តើ Ronaldo នឹង​ត្រូវ​សម្រាក​យូរ​ប៉ុន​ណា​នោះ​ទេ ប៉ុន្តែ​គាត់​បាន​និយាយ​ថា វាមិន​ធ្ងន់ធ្ងរ​នោះ​ទេ។ យើង​នឹង​បាន​ដឹង​នៅ​ថ្ងៃ​ស្អែក​នេះ ។ យើង​នឹងដឹង​ថា​ត្រូវ​ធ្វើ និង​របួស​ដែល​បាន​កើត​ឡើង​ហើយ​នោះ។ វា​រាង​ហើម​បន្តិច​ដែរ ប៉ុន្ដែ​ដូច​ខ្ញុំ​និយាយ​អញ្ចឹង វា​មិន​ធ្ងន់ធ្ងរ​នោះ​ទេ”៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី